Connect with us

ព័ត៌មានជាតិ

​ចូលឆ្នាំចិនពីរថ្ងៃ ភ្ញៀវទេសចរ​កើន​ឡើង​តិច​តួច​មក​លេង​ខេត្ត​សៀមរាប

បានផុស

នៅ

សៀមរាប៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំ​ចិន អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤ ០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមាន​ចំនួនជិត ១២ ០០០ នាក់។ នេះបើតាមរបាយការណ៍​របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនាល្ងាចម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង ដែលបង្ហាញពីការកំរើកសកម្មភាពទេសចរណ៍ជាបន្តបន្ទាប់ តាមរយៈព្រឹត្តិការណ៍នានា បើទោះបីការគំរាមគំហែង ដោយការបំលែងខ្លួននៃមេរោគកូវីដ-១៩ អូមីក្រុង នៅតែបន្តក្ដី។

ក្នុងចំណោមអ្នកទេសចរសរុប មានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណជាង ៥០០ នាក់។ ជាមួយនោះ អ្នកទេសចរធ្វើដំណើរតាមជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន ១២០នាក់ ត្រូវបានត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្តរហ័ស បង្ការកូវីដ១៩ ដែលជាលទ្ធផលគឺពុំមានវិជ្ជមានជំងឺកូវីដ-១៩ឡើយ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម