Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ម្រេច​នៅ ឃុំ​វាលវែង​ទទួល​បាន​ទិន្នផល​ខ្ពស់

បានផុស

នៅ

​ដំណាំ​ម្រេច​ធ្លាប់តែ​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​កំពត ខេត្ត​កំពង់ចាម ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ តែ​ឥឡូវនេះ​មាន​អ្នក​ដាំ​ម្រេច កំពត​ពូជ​ម្រេច​ខ្មែរ​មួយ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ខេ​ស៊ី​ស៊ី​វី KCCV ផ្លេ​ន​ថេ​សិន​ បាន​យក​មក​ដាំ​នៅ​វាលវែង​ភូមិសាស្ត្រ​ ដែល​គ្រប់​ជំនាន់​មក​ មិន​ដែល​ឃើញ​គេ​ដាំ​ម្រេច​ ក្នុង​តំបន់​ទាំង​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹម សួគ៌ ម្ចាស់​ចម្ការ​ម្រេច​ក្នុង​ឃុំ​វាលវែង ស្រុក​អូរ​សោម ខេត្ត​ពោធិ៍សាត់​នាំមក​ដាំ​ជា​ឆ្នាំ​ដំបូង​តាំងពី ២០១៦​កន្លងទៅ​ឃើញ​ថា​ ទទួល​បាន​ទិន្នផល​ខ្ពស់​គួរសម​ ដោយ​ក្នុង​១​ហិកតា​ទទួល​បាន​ជាង​២​តោន​ ដែល​ជា​បរិមាណ​ប្រហាក់ប្រហែល​ទៅ​នឹង​ខេត្ត​កំពត​ ផង​ដែរ​។​ លោក គឹម សួគ៌ បាន​សម្តែង​នូវ​ទឹកចិត្ត​ស្រឡាញ់​មុខរបរ​កសិកម្ម ​ក្នុង​ការ​ដាំ​ម្រេច​នេះ​ថា អាស្រ័យ​ដោយសារ​ការយល់ឃើញ​មិន​ថា​ផ្លូវ​ជិត ឬ​ផ្លូវ​ឆ្ងាយ​នោះ​ទេ ​ឲ្យ​តែ​ដី​មាន​អំណោយផល​ក្បែរ​ជើង​ភ្នំក្រវ៉ាញ​ ដោយ​អាកាសធាតុ​មិន​ក្តៅ​ហើយក៏​មិន​ត្រជាក់​ពេក និង​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ផង​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ទើប​រូបលោក​សម្រេចចិត្ត​ជ្រើស​រើស​យក​តំបន់​វាលវែង​នេះ​ ដាំ​ម្រេច​ដំបូង​គេ​។ ​ម្យ៉ាងទៀត​ម្រេច​ងាយ​ឲ្យ​ផល និង​មាន​ទីផ្សារ​ទៅ​ក្រៅ​ប្រទេស​។​

នៅ​ក្នុង​ផ្ទៃដី​ជាង​១០​ហិកតា​ ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​លោក​ក្នុង​ការ​ដាំ​ម្រេច​នេះ​ ក៏​មាន​អ្នក​ដាំ​ម្រេច​ជិត​នោះ​ ដែល​មាន​ចំនួន​១០​នាក់ ដែល​សុទ្ធ​តែ​ជា​ចម្ការ​ម្រេច​ទាំងអស់​។ ម្រេច​ខ្មែរ​ពូជ​ខេត្តកំពត​នេះ​ មាន​ម្រេច​ខ្មែរ ម្រេចស និង​ម្រេច​ពណ៌​ក្រហម ​ដែល​មាន​រសជាតិ​ប្លែកៗ​ពី​គ្នា​ដោយ​ម្រេច​សមាន​រសជាតិ​ឆ្ងាញ់​ ដោយសារ​បណ្តូល​វា​និង​ម្រេច​ក្រហម​មាន​រសជាតិ​ផ្អែម​តិចៗ ហើយ​ឈ្ងុយ​បាន​ធ្វើ​ការ​នាំ​ចេញទៅ​ប្រទេស​បារាំង និង​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​បាន​ប្រមាណ​៤០​តោន​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ ​ត្រីចំរុះរាប់ពាន់ក្បាលហែលចេញ​ពីកន្លែងអភិរក្ស វិលទៅតំបន់អភិរក្សនៅស្ទឹងសិរិសោភ័ណ​ជាប់និងផ្សាររាត្រីវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម