ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញស្នើសុំឲ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាលើវិស័យកសិកម្ម
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឧិកាសជួបសំណេះសំណាលការងារជាមួយលោកTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជានិងជាអតិតៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣កុម្ភៈនៅសាលារាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយៈសមាគមកម្ពុជា.ជប៉ុនដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

លោកឃួង ស្រេង បានមានប្រសាសន៍ថា នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗ ដូចជាប្រទេសចិនជាដើមនៅពេល កម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។

លោកអភិបាលលើកឡើងថា ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្ដានុពល។

ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅក្នុងដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍន៏ ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គីភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យពិសេសលើសំណង់អគារខ្ពស់ៗ។
លោកTakahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៍របស់សមាគមកម្ពុជាជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់លោកឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោកTakahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមាគមន៍មានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២និងរៀបចំឲ្យមានវេទិកាពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


