Connect with us

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់ នឹងមានអគារសង្គ្រោះបន្ទាន់កម្ពស់៣ជាន់ដ៏ទំនើប នាពេលខាងមុខ

បានផុស

នៅ

ខេត្តពោធិ៍សាត់ នឹងមានអគារសង្គ្រោះបន្ទាន់កម្ពស់៣ជាន់ដ៏ទំនើបនាពេលខាងមុខក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបម្រើដល់ការវះកាត់ជូនដល់អ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសទទួលថវិកាឧបត្ថម្ភគាំទ្រពីសប្បុរសជនសម្រាប់ចូលរួមកសាងអគារសង្គ្រោះបន្ទាន់នៅថ្ងៃទី០៧ ខែកុម្ភៈ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា គម្រោងសាងសង់អគារសង្គ្រោះបន្ទាន់នេះ ជាគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលរងខេត្ត ដែលបានឈរឈ្មោះគៀងគររកសប្បុរសជនគ្រប់មជ្ឈដ្ឋាន សាងសង់អគារមួយខ្នងនេះដែលមានទំហំ ៣១.៧៤x១៥.៨២ម៉ែត្រ កម្ពស់៣ជាន់ មាន៣៦បន្ទប់ បំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។ លោកអភិបាលខេត្តបានបន្តថា អគារនេះ  មានជាន់ផ្ទាល់ដី គឺជាជាន់បម្រើសេវាកម្មទូទៅ ដែលក្នុងនោះមានបន្ទប់សម្រាប់គ្រូពេទ្យសម្រាក, បន្ទប់ប្រជុំ, កន្លែងសម្រាប់សួរព័ត៌មាន, កន្លែងរងចាំ, បន្ទប់ដាក់សម្ភារៈពេទ្យ, បន្ទប់យាមប្រចាំការ, សាលសង្គ្រោះបន្ទាន់, បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់, បន្ទប់ទំនេរ, ជណ្តើរជើង និងជណ្តើរយន្ត។

ចំណែកជាន់ទី១ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។ជាន់ទី២ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣និងជាន់ទី៣ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។

លោកអភិបាលខេត្ត បានធ្វើការកោតសរសើរពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងការគៀងគររកសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៤ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម