ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ពន្យល់អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស អំពីដំណើរការបោះឆ្នោតនៅកម្ពុជា
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលជួបលោក ម៉ាក ថ័រ ( Mr. Marc Thaure) អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចង់ស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។ លោក ប្រាជ្ញ ចន្ទ បានពន្យល់អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសយ៉ាងច្រើនពីដំណើរការក៏ដូចជានីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។

លោក Marc Thaure បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបលោក។ លោក Marc Thaure ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ដែលមានដូចជា ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២) និងវិធានការការពារជំងឺកូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណលោក Marc Thaure ដែលចង់ស្វែងយល់ពីការបោះឆ្នោត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលធ្លាប់បានជួយដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។ លោកថា ជំនួយដែលរាជរដ្ឋាភិបាលអង់គ្លេសបានជួយដល់ គ.ជ.ប ជាជំនួយបច្ចេកទេស ច្បាប់ និងថវិកា។ បើតាមលោក ប្រាជ្ញ ចន្ទ ការបោះឆ្នោតនៅកម្ពុជា ត្រូវបានកែលម្អទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ពីមួយអាណត្តិទៅមួយអាណត្តិ ហើយចាប់តាំងពីឆ្នាំ២០១៦ មករហូតដល់បច្ចុប្បន្ន ការចុះឈ្មោះបោះឆ្នោត ត្រូវបានកែទម្រង់ពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបញ្ជីបោះឆ្នោតមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធថា មានគុណភាពល្អ ពោល គឺមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

លោក ប្រាជ្ញ ចន្ទ ក៏បញ្ជាក់ដែរថា គ.ជ.ប បាន និងកំពុងបន្តរៀបចំចាត់ចែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយដើម្បីលើកកម្ពស់ និងបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅក្នុងវិស័យបោះឆ្នោត គ.ជ.ប បានអនុម័តឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងពីការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លក្ខខណ្ឌដើម្បីអាចបោះឆ្នោតបាន និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២) ជាដើម។ ចំពោះករណីជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានត្រៀម និងរៀបចំវិធានការការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏មានការចូលរួមពីអាជ្ញាធរដែនដី ក្នុងការផ្តល់ជាសម្ភារៈការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


