ព័ត៌មានជាតិ
តើអ្នកផ្ទុកមេរោគអេដស៍ អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានដែរឬទេ?
តាមការប៉ាន់ប្រមាណរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៥ ០០០ នាក់ស្មើនឹង០,៥៤ភាគរយនៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស។ប៉ុន្តែតើពួកគាត់អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានដែរឬទេ?។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ នៅថ្ងៃទី១៥ កុម្ភៈនេះថា អ្នករស់នៅជាមួយមេរោគអេដស៍អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចប្រជាពលរដ្ឋទូទៅនិងអ្នកមានជំងឺមួយចំនួនដែរ។

លោកវេជ្ជបណ្ឌិតបានបន្តថា រហូតមកដល់ពេលនេះយើងមិនបានដឹងថា តើអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៥ ០០០ នាក់ នោះទទួលបានចាក់វ៉ាក់សាំងចំនួនប៉ុន្មាននាក់នោះទេ ដោយសារមិនមានតួលេខ ពីព្រោះពេលពួកគាត់ទៅចាក់វ៉ាក់សាំង គេមិនសួរពីស្ថានភាពមេរោគទេ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ខាងខ្ញុំមិនមានតួលេខនេះទេ ដោយគ្រាន់តែបានជួយផ្សព្វផ្សាយលើកទឹកចិត្តឱ្យពួកគាត់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាៗ តាមការណែនាំរបស់រាជរដ្ឋាភិបាល និង អាស្រ័យតាមស្ថានភាពរបស់គាត់ ដែលវាយតម្លៃដោយគ្រូពេទ្យថា អាចចាក់បានឬមិនបាន»។

នៅពេលសួរថា តើខាងមជ្ឈមណ្ឌលមានបានឱ្យបុគ្គលិកតាមមណ្ឌលបើកថ្នាំពន្យារសាកសួរព័ត៌មានពីការចាក់វ៉ាក់សាំងពីអ្នកជំងឺពេលគាត់ទៅទទួលថ្នាំពន្យារទេ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា« យើងមិនមានគោលការណ៍ណាមួយឱ្យសួរនាំពីបញ្ហានេះទេ យើងគ្រាន់តែអនុវត្តវិធានការសុខាភិបាលពេលពួកគាត់ទៅបើកថ្នាំពន្យារអាយុជីវិតប៉ុណ្ណោះ ដូចជាវាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងការធ្វើអនាម័យដៃដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩»។ លោកវេជ្ជបណ្ឌិត បានលើកឡើងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលមានកន្លែងព្យាបាលជំងឺអេដស៍ទាំងមនុស្សចាស់ និងកុមារប្រមាណ ៧១ កន្លែងនៅទូទាំងប្រទេសរួមទាំងគ្លីនិករបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។


យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានអះអាងថា ចាប់តាំងពីកម្ពុជាមានឆ្លងជំងឺកូវីដ១៩រហូតមកដល់ពេលនេះ មិនមានព័ត៌មានណាមួយបញ្ជាក់ថា អ្នកផ្ទុកជំងឺអេដស៍មានឆ្លងជំងឺនេះ នៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ១ ដល់ប្រជាពលរដ្ឋចាប់ពី ៥ ឆ្នាំឡើងទៅបានចំនួន ១៤ ៣៧៩ ៧៦៦ នាក់ ដូសទី ២ បានចំនួន១៣ ៨០១ ២៧៦នាក់ ដូសទី ៣ ចាប់ពីអាយុ ១២ ឆ្នាំ ឡើងទៅចំនួន ៦ ០៨៦ ១៩៦ នាក់ និងដូសទី ៤ អាយុចាប់ពី ១៨ ឆ្នាំឡើងទៅចំនួន ៦៦៦ ៤៩២ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


