ព័ត៌មានជាតិ
ក្នុង១ឆ្នាំកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺអេដស៍១២០០នាក់
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលបានឱ្យដឹងថា តាមការប៉ាន់ស្មាននៅប្រទេសកម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ១២០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈនេះថា មានមូលហេតុមួយចំនួនដែលបណ្តាលឱ្យអ្នករស់នៅជាមួយមេរោគអេដស៍ទាំងនោះស្លាប់បាត់បង់ជីវិតក្នុងនោះរួមមានអ្នកជំងឺចាស់ជរា គ្រោះថ្នាក់ចរាចរណ៍ និងមានអ្នកជំងឺមួយចំនួនបានអនុវត្តការលេបថ្នាំមិនបានត្រឹមត្រឹម

បណ្តាលឱ្យមានភាពស៊ាំក្នុងខ្លួនប្រឈមនឹងការស្លាប់ព្រោះថា អ្នកជំងឺអេដស៍ត្រូវការលេបថ្នាំពន្យាជីវិតឱ្យបានទៀងទាត់ប្រជាចាំហាត់ប្រាណនិងបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ប្រសិនបើអ្នកជំងឺអនុវត្តបានខ្ជាប់ខ្ជួននោះពួកគាត់នឹងមានសុខភាពល្អ និងអាចរស់នៅដូចមនុស្សធម្មតាអីចឹងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានឱ្យដឹងទៀតថា ការដែលយើងដឹងពីអ្នកស្លាប់នេះ ដោយសារតែអ្នកជំងឺមិនបានមកទទួលថ្នាំពន្យាអាយុជីវិតរយៈពេល២៨ថ្ងៃ និងមិនអាចទំនាក់ទំនងបានយើងអាចសន្និដ្ឋានថា គាត់ស្លាប់បាត់បង់ជីវិតហើយ។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបន្ថែមថា ប៉ុន្តែក៏មានករណីខ្លះគាត់បាត់មុខមិនទទួលថ្នាំមែន តែគាត់បានមកវិញយើងក៏ចុះឈ្មោះសារជាថ្មី ករណីនេះមានតិចតួចទេ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ថា ទោះបីជាក្នុង១ឆ្នាំអាចមានអ្នកស្លាប់ដោយសារជំងឺអេដស៍១២០០នាក់ ក៏មានអត្រាអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ១១០០នាក់ដែរដែលពួកគេទាំងនោះជាក្រុមប្រឈមខ្ពស់ដូចជាក្រុមយុវវ័យ ក្រុមបុរសស្រលាញ់បុរស ក្រុមបម្លែងភេទ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា តាមការប៉ាន់ស្មានបច្ចុប្បន្ននេះកម្ពុជាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ៧៥០០០នាក់ស្មើនឹង០,៥៤ភាគរយនៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស ក្នុងនោះមានប្រមាណ៦២៤៦១នាក់ទទួលបានព្យាបាល និងប្រមាណ១២០០០នាក់ទៀតនៅមិនទាន់មកព្យាបាលនៅឡើយទេ។
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានធ្វើការអំពាវនាវដល់អ្នកជំងឺអេដស៍ប្រមាណ១២០០នាក់ដែលកំពុងលាក់មុខចេញមកធ្វើតេស្តនិងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។

លោក ឈិម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានសហការជាមួយអង្គការដៃគូបានរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើនការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ហើយស្ម័គ្រចិត្តមកធ្វើតេស្តនិងព្យាបាលជំងឺ។
ព្រោះថា ប្រសិនបើពួកគាត់នៅបន្តលាក់មុខតទៅទៀតមិនព្រមចេញមកព្យាបាលទេនោះវានឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនិងអាចបង្កហានិភ័យដល់មនុស្សផ្សេងៗទៀតផងដែរប្រសិនបើមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវទេនោះ។
បើតាមលោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍បានឱ្យដឹងដែរថា អ្នកផ្ទុកជំងឺអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់នោះមានអាយុចន្លោះពី៥០ ទៅ៧០ ឆ្នាំហើយត្រូវគេសង្ស័យថាបានឆ្លងមេរោគអេដស៍នេះយ៉ាងហោចណាស់ ១០ឆ្នាំមកហើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


