ព័ត៌មានជាតិ
គ.ជ.ប កម្ពុជា ចូលរួមសង្កេតការណ៍បោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី
តបតាមលិខិតអញ្ជើញជាផ្លូវការរបស់ប្រធាន គ.ជ.ប ឥណ្ឌូនេស៊ី លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងមន្ត្រីជាន់ខ្ពស់ គ.ជ.ប ១៥រូប ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រ ព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង អភិ បាលរងក្រុង អភិបាលស្រុក និងអភិបាលរងស្រុក តាមតំបន់នៃប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ។

ក្នុងរយៈពេល២ថ្ងៃនៃការសង្កេតការណ៍ពីទីស្តីការ គ.ជ.ប កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍យល់ ឃើញថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាឱកាសនៃការសង្កេតមើល និងស្វែង យល់អំពីការអនុវត្តល្អៗ ក្នុងការបោះឆ្នោតក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍។ លោកបន្តថា គ.ជ.ប ឥណ្ឌូនេស៊ី បានប្រើប្រាស់កម្មវិធីមួយ ដែលគេឱ្យឈ្មោះ ថា “SIREKAP”សម្រាប់ធ្វើការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតបានឆាប់រហ័ស។
ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលបានរៀបចំការសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញមុនគេក្នុងតំបន់អាស៊ាន។ ការបោះឆ្នោតក្នុងបរិបទ នៃជំងឺកូវីដ-១៩ បានធ្វើឱ្យ គ.ជ.ប ឥណ្ឌូនេ ស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំង លើវិធានការ ការពារ និងទប់ស្កាត់ការរាតត្បាត តាមរយៈការលាងសម្អាតដៃ ការរក្សាគម្លាតសង្គម ការពាក់ម៉ាស ការរៀបចំបន្ទប់សម្ងាត់ពិសេស សម្រាប់អ្នកបោះ ឆ្នោតដែលមាន សីតុណ្ហភាព ៣៧.៣oC និងការបន្តក់ទឹកខ្មៅលុបមិនជ្រះលើម្រាមកូនដៃ ជាដើម។

លោក ម៉ុក ដារ៉ា ឲ្យដឹងដែរថា អាសនៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវជ្រើសរើសមានចំនួន ២៧០ អាសនៈ ។ អ្នកបោះឆ្នោត មានចំនួន១00.៣៥៩.១៥២ នាក់។ មន្ត្រីការិយាល័យបោះឆ្នោត មានចំនួន២.០៩២.៥៦៦ នាក់។ បេក្ខជនឈរឈ្មោះ មានចំនួន៧៣៩ នាក់។ ការិយាល័យបោះឆ្នោត មានចំនួន ២៩៨.៩៣៨ ការិយាល័យ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា។ កម្មវិធីសង្កេតការណ៍អន្តរជាតិ តាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏ មានការចូលរួមសង្កេតការណ៍ពីប្រទេសជាសមាជិក សមាគម នៃស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB) និងអង្គការមូលនិធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ផងដែរ៕
អត្ថបទដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


