ព័ត៌មានជាតិ
រកឃើញកុមារអាយុក្រោម ៥ឆ្នាំ ២០ ភាគរយ ក្នុងចំណោមអ្នកឆ្លងជំងឺអូមីក្រុង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីនៃជំងឺអូមីក្រុង មានកុមារអាយុក្រោម ៥ឆ្នាំ ចំនួន ២០ ភាគរយ ហើយសម្ដេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ ខិតខំបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងមានការឆ្លងរាលដាលខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អូមីក្រុងចាប់ផ្ដើមវាយលុកទៅលើកុមារអាយុក្រោម ៥ឆ្នាំ ដោយក្នុងចំនួនអ្នកឆ្លងជំងឺនេះ គឺមានប្រមាណជាង ២០ ភាគរយ នៃកុមារដែលអាយុក្រោម ៥ឆ្នាំ ដែលនេះជារឿងគួរឱ្យបារម្ភ។

សម្ដេចតេជោ បានអំពាវនាវអាណាព្យាបាលត្រូវប្រុងប្រយ័ត្នជាមួយកូនចៅ និងត្រូវបន្តប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះតទៅទៀត។ សម្ដេចតេជោ ព្រមទាំងក្រើនរំលឹក នៅថ្ងៃស្អែកជាថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ សូមមាតាបិតាអាណាព្យាបាលនាំកូននាំចៅទៅទទួលវ៉ាក់សាំងនៅទីកន្លែងដែលរៀបចំដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគេមានភាពស៊ាំ។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ពីមុនកម្ពុជាអត់មានមនុស្សស្លាប់ដោយសារអូមីក្រុង សឹងតែ១ខែកន្លះ ប៉ុន្តែ៣ថ្ងៃជាប់គ្នានេះ កម្ពុជាមានមនុស្សស្លាប់ ដែលចាត់ទុកថាជាការប្រកាសអាសន្ន សម្រាប់ផ្នែកសុខភាពសាធារណៈ និងការយកចិត្តទុកដាក់ផ្ទាល់ខ្លួនម្នាក់ៗ។ ចំពោះការការពារការឆ្លងកូវីដ-១៩ បាន ឬមិនបាន មិនចំណុះទៅលើវិធានការរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលតែឯងទេ គឺចំណុះទាំងស្រុងទៅលើ បុគ្គលម្នាក់ៗ ចូលរួមអនុវត្តវិធានការបង្ការឱ្យហ្មត់ចង់ទាំងអស់គ្នា។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្ដល់អនុសាសន៍ និងចេញសារាចរណែនាំលេខ០២ស.រ. ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការពង្រឹងការអនុវត្តវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ដោយណែនាំឱ្យផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ ចាប់ពី ៣ឆ្នាំ ទៅក្រោម ៥ឆ្នាំ ដើម្បីទទួលបានដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃស្អែក ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ និងផ្ដល់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់កុមារក្រុមអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃនេះ នៅក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


