ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា មិនទាន់មានព័ត៌មានពីកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក
កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមីនា នេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលកិច្ចប្រជុំនេះរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន-អាមេរិក នេះបើតាមការផ្សាយរបស់វិទ្យុបារាំង ដោយដកស្រង់ព័ត៌មានពីសេតវិមានប្រធានាធិបតីអាមេរិក ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា មិនទាន់មានព័ត៌មាននេះទេ។
តាមសេចក្តីថ្លែងការណ៍របស់លោកស្រី Jen Psaki លេខាផ្នែកព័ត៌មានរបស់សេតវិមាន កាលពីថ្ងៃចន្ទ ម្សិលមិញបានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសនេះ នឹងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ដោយទទួលស្គាល់តួនាទីស្នូលរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតក្នុងតំបន់ និងការរំលឹកខួប៤៥ ឆ្នាំ នៃទំនាក់ទំនងអាមេរិក និងអាស៊ាន។
ចំណែកអ្នកស្រី Karine Jean-Pierre អ្នកនាំពាក្យរងសេតវិមានធ្លាប់បានថ្លែងថា លោកប្រធានាធិបតី Joe Biden ទន្ទឹងរង់ចាំស្វាគមន៍បណ្ដាមេដឹកនាំ នៃប្រទេសជាសមាជិកអាស៊ានមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិក និងអាស៊ាន នៅខែនេះ។ លោកស្រីបន្តថា សហរដ្ឋអាមេរិកតាំងចិត្តពង្រឹងភាពជាដៃគូជាមួយអាស៊ាន ក៏ដូចជាមជ្ឈភាពរបស់អាស៊ានផងដែរ។ អាមេរិកនឹងបានធ្វើការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជំរុញឲ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានលក្ខណៈសេរី និងបើកចំហ។
ទាក់ទងព័ត៌មាននេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងនារសៀលនេះថា មិនទាន់មានព័ត៌មានពីកិច្ចប្រជុំនៅឡើយទេ។ លោកថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន-អាមេរិក ហើយសម្រាប់ពេលនេះ មិនមានព័ត៌មានណាមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោននៅពេលខាងមុខ តាមការអញ្ជើញពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ហើយកាលពីថ្ងៃ១៤ ខែមករា លោក ចូ បៃដិន បានផ្ញើលិខិតជូនសម្តេចតេជោ បញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេចទៅចូលរួមកិច្ចប្រជុំ ហើយសម្តេចក៏បានផ្ញើលិខិតថ្លែងអំណរគុណទៅលោក បៃដិន វិញដែរ បញ្ជាក់ពីការអរគុណ និងការធ្វើដំណើរទៅចូលរួមប្រជុំនេះ៕
ដោយ ៖ កោះកែវ
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


