ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម អភិវឌ្ឍលើកកម្ពស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាណិជ្ជកម្មឆ្នាំ២០២១-២០២៥។ ពិធីនេះបានរៀបចំឡើង កាលពីថ្ងៃទី ០៤ ខែ មីនា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រធានបទដ៏សំខាន់នេះ ពិតជាមានអត្ថន័យ និងសារៈប្រយោជន៍ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ស្របទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធ បន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធី និងសកម្មភាពជាក់លាក់នានា នៅក្នុងគោលដៅស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីបន្តថា ទិវាអន្តរជាតិនារី ៨មីនា បានឆ្លុះបញ្ចាំងពីភាពអង់អាច និងការតស៊ូយ៉ាងស្វិតស្វាញបំផុត ទម្រាំបានការទទួលស្គាល់ជាផ្លូវការក្នុងកម្រិតអន្តរជាតិថា ស្ត្រីមានសិទ្ធិស្មើនឹងបុរសក្នុងឋានៈសង្គម ក្នុងការបំពេញការងារ និងទទួលបានផលលាភ។
«ស្ត្រីបានតស៊ូរហូតដល់សម្រេចបានជោគជ័យក្នុងការទាមទារការទទួលស្គាល់សិទ្ធិរបស់ស្ត្រី និងកំណត់ចេញនូវសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងស្ត្រីភេទនាឆ្នាំ១៩១១ ដែលមានប្រទេសចំនួន ១៨៦ ទទួលស្គាល់ គាំទ្រ និងបានចូលរួមចុះឈ្មោះជារដ្ឋហត្ថលេខី។ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧»។

ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងស្ត្រីភេទ ចាប់តាំងពីឆ្នាំ១៩៩៤ បន្ទាប់ពីសន្ធិសញ្ញានេះបានចូលជាធរមាន។ ចាប់ពីពេលនោះមក ស្ត្រីត្រូវបានទទួលស្គាល់ពីសំណាក់សង្គម ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់ និងត្រូវបានការពារដោយច្បាប់ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ ស្ត្រីមានសិទ្ធិទទួលបានការងារ និងទទួលកម្រៃលាភការពីការងារស្មើនឹងបុរស។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាក់លាក់ជាបន្តបន្ទាប់ក្នុងការបញ្ច្រាបយេនឌ័រ និងបង្កើនតួនាទីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចរួមទាំងការបញ្ចូលទៅក្នុងច្បាប់ក្របខណ្ឌគតិយុត្ត គោលនយោបាយ លិខិតបទដ្ឋាន និងកម្មវិធីផ្សេងៗ៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


