Connect with us

ព័ត៌មានជាតិ

អាជ្ញាធរអប្សរាប្រកាសមិនគាំទ្រ​ការយកទង់ជាតិខ្មែរកែច្នៃជាម៉ូដសម្លៀកបំពាក់

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានប្រកាសមិនលើកទឹកចិត្ត ឬគាំទ្រចំពោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើ ជាម៉ូដសម្លៀកបំពាក់ឡើយ។ នេះបើយោងតាមការបង្ហោះផ្សព្វផ្សាយនៅលើផេកផ្លវការរបស់អាជ្ញាធរជាតិអប្សរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា បានលើកឡើងកាលពីរសៀលថ្ងៃទី ០៧ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ ដោយ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើ អមជាមួយការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។ 

លោកបន្តទៀតថា ទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀតទង់ជាតិ ក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​ស សម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែល​បានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ​បេសសកម្ម​មនុស្សធម៌​នៅក្រៅ ​តែងតែយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។

លោកថ្លែងយ៉ាងដូច្នេះថា « ការយករូបភាពទង់ជាតិ​មកធ្វើ​ជាសំលៀកបំពាក់គឺមិនសមរម្យទេព្រោះការ​យក​ទង់​ជា​តិ​ខ្មែរទៅ​ច្នៃ​ធ្វើជាម៉ូដសម្លៀកបំពាក់​អាចជាការប្រមាថដូចជា នៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូលឬក៏​នៅ ពេលដែលសម្លៀកបំពាក់នោះប្រឡាក់ អ្នកខ្លះមិនបានយកទៅបោកសម្អាតទេ បែរជាយក​ទៅ​ទុកចោលជាដើម»។ ​ 

លោក ឡុង កុសល សង្កត់ធ្ងន់ថា ប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺ​នៅ​ពេល​​មកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌ និង​បេតិ​ក​ភណ្ឌ​របស់មនុស្ស​ជាតិសូមជួយចូលរួមការពារបរិស្ថានកុំបោសសំរាមចោល​នៅក្នុងរមណីយដ្ឋាន​អង្គរ​ ត្រូវ​ធ្វើ​ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូនកុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ​លក់ដី និងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ ​និងគួរចតយានជំនិះនៅកន្លែង​ចំណ​ត ដើម្បីកុំឱ្យខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ស្ទះផ្លូវជាដើម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម