ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើឲ្យឥណ្ឌាពិចារណាជំរុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ បានស្នើឲ្យប្រទេសឥណ្ឌាពិនិត្យពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីបង្កើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំ ខណៈទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើបែបនេះទៅកាន់លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌានៅក្នុងជំនួបពិភាក្សាការងារនាប្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍លើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ គួរតែពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ ។
លោកក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការជួសជុលប្រាសាទតាព្រហ្មតំាងពីឆ្នាំ២០០៤ ម៉ាស៊ីនបូមទឹក ការដោះមីន ព្រមទាំងអាហារូបករណ៍ដល់និស្សិតនិងមន្រ្តីរាជការកម្ពុជាព្រមទាំងកម្ចីឥតសំណងផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូប្រាហ្កាដ មានប្រសាសន៍ឆ្លើយតបទៅនឹងសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយបានគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា-ឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត។
ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌាក្នុងឆ្នាំ២០២០ មានតម្លៃសរុប ១៩០,១៣ លានដុល្លារ ធ្លាក់ ២៥,៨១ ភាគរយ ពី ២៥៦,២៦ លានដុល្លារ ក្នុងឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាមានតម្លៃ៦១,៣៦ លានដុល្លារ ធ្លាក់ចុះ ៥,១២ ភាគរយពីចំនួន ៦៤,៦៧ លានដុល្លារនិងការនាំទំនិញពីឥណ្ឌាមកកម្ពុជាមានតម្លៃ ១២៨,៧៧ លានដុល្លារ ធ្លាក់ចុះ ៣២,៩៧ ភាគរយពីចំនួន ១៩១,៥៩ លានដុល្លារ។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នកម្ពុជាក៏បាននិងកំពុងធ្វើការសិក្សាវាយតម្លៃលទ្ធភាពជាក់ស្តែងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយឥណ្ឌាផងដែរ។ កិច្ចការនេះបានរៀបចំធ្វើឡើងដោយមានកិច្ចសហការជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ«ERIA»។ ជាក្តីរំពឹងទុកទំនាក់ទំនងដែលកាន់តែជិតស្និទ្ធនឹងនាំមក នូវប្រយោជន៍ទាំងវិស័យពាណិជ្ជកម្មទំនិញ សេវាកម្មនិងវិនិយោគរួមទាំងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាសម្រាប់ប្រទេសកម្ពុជា ។
គួរបញ្ជាក់ថាបន្ទាប់ពីទទួលបាន FTA ជាមួយចិនកាលពីឆ្នាំ ២០២០ ក្នុងឆ្នាំ ២០២១ កម្ពុជាសម្រេចបាន FTA ជាមួយប្រទេសកូរ៉េខាងត្បូង ។ ក្រៅពីនោះកម្ពុជាក៏បាននិងកំពុងធ្វើការសិក្សាពីលទ្ធភាពក្នុងការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន និង សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ជាដើម ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន