Connect with us

ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី Santo Darmosumarto ប្រចាំនៅកម្ពុជា កោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៉ីស្លាមនៅកម្ពុជា និងបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជា និងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។ ឯករាជទូតឥណ្ឌូនេស៊ី ថ្លែងដូច្នេះ ក្នុងជំនួបទ្វេភាគីជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រៅព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបនៅលើទឹកដីខេត្តសៀមរាបនាយរសៀលថ្ងៃទី២២ ខែកក្កដា ទូតឥណ្ឌូនេស៊ីអះអាងថា ឥណ្ឌូនេស៊ីនឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៉ីស្លាមនៅពេលខាងមុខ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានដែលបានខិតខំបំពេញការងារយ៉ាងសកម្មដែលលោកមើលតាមប្រព័ន្ធផ្សព្វផ្សាយ ដែលឃើញមានគំនិតផ្ដួតផ្ដើមហើយ និងសកម្មភាពជាច្រើនពាក់ព័ន្ធ និងវិស័យព័ត៌មាន និងសោតទស្សន៍ដែលលោកមើលឃើញថាជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។

បន្ថែមពីនេះលោកទូត ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។

លោក Santo Darmosumarto បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែល រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។

ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌មាន អះអាងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម