ព័ត៌មានជាតិ
មនុស្ស ១០ នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធបំផុសពលរដ្ឋជិត ៣០០ នាក់ ចូលទៅកាន់កាប់ទន្ទ្រានដី ក្នុងស្រុកកំពង់សីលា
ប្រជាពលរដ្ឋជិត ៣០០ នាក់មកពីស្រុកកំពង់សីលា ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងភាគច្រើនមកពីខេត្តកំពង់ស្ពឺ ត្រូវបានមេខ្យល់បំផុសឲ្យ ចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជុំវិញបញ្ហានេះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានឲ្យដឹងថា ក្រោយពីមានសកម្មភាព បែបនេះ លោកក៏បានទទូលបទបញ្ជា ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា រួមមានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក កមកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ កម្លាំងបរិស្ថាន បានចុះបង្ក្រាបករណីចាប់ដីអាណាធិបតេយ្យ នៅចំណុច គីឡូលេខ ១៧ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋប្រមាណ ២៩៥ នាក់ ក្នុងនោះស្ត្រី ១១៣ នាក់ បានចាប់ដីអាណាធិបតេយ្យ នៅចំណុចគីឡូលេខ ១៥ ដល់គីឡូលេខ ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមអានាធិបតេយ្យកាន់កាប់ទន្ទ្រានដីរដ្ឋខាងលើ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់បានចំនួន ១០ នាក់ ដោយក្នុងនោះ ០៣ នាក់ជាតៃកុងឡានដឹកជញ្ជូន មនុស្សមកធ្វើសកម្មភាព។ មនុស្សទាំង ១០ នាក់រួមមាន៖ ទី១. ឈ្មោះ ផាត់ ទី ភេទប្រុស អាយុ ២២ ឆ្នាំ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ទី២. ឈ្មោះ ជា ផាន់ណាក់ ភេទប្រុស អាយុ ៤៨ ឆ្នាំ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី៣. ឈ្មោះ ឡេង ចាន់លីម ភេទប្រុស អាយុ ២៨ ឆ្នាំ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ទី៤. ឈ្មោះ ខៀវ រ៉ន ភេទប្រុស អាយុ ៦០ ឆ្នាំ ភូមិខ ៣ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៥. ឈ្មោះ ស៊ុ លី ភេទប្រុស អាយុ ៤៣ ឆ្នាំ ភូមិត្នោត ឃុំក្រាំងចេក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ទី៦. ឈ្មោះ រិន លីហូវ ភេទប្រុស អាយុ ៣៣ ឆ្នាំ ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី៧. ឈ្មោះ ខាត់ សៀន ភេទប្រុស អាយុ ៤៥ ឆ្នាំ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (អ្នកបើកបរ)។ ទី៨. ឈ្មោះ ខាត់ សំណាង ភេទប្រុស អាយុ ៥៨ ឆ្នាំ ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(អ្នកបើកបរ)។ ទី៩. ឈ្មោះ ឃុំ សាវី អាយុ ២៩ ឆ្នាំ ភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី (អ្នកបើកបរ) ។ ចំណែកមេខ្យល់ចំនួន ២ នាក់ទៀតមានឈ្មោះ ប៊ន ភេទប្រុស មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ ផេន ភេទប្រុស មានទីលំនៅភូមិឃុំជាមួយគ្នា ក្រុមការងារកំពង់បន្តតាមចាប់ខ្លួន។


ក្នុងនោះក្រុមការងារដកហូតបានម៉ូតូ ២ គ្រឿង រថយន្ត ចំនួន ៤គ្រឿង និងសម្ភារៈ មួយចំនួនទៀត ដូចជា កាំបិត ពូថៅ ចបជីក កៅស៊ូ តង់ កប៉ុងថ្នាំពណ៌សម្រាប់បាញ់។ល។ ដោយឡែកប្រជាពលរដ្ឋ មួយចំនួនដែលចាញ់បោកមេខ្យល់ក្រុមការងារ បានធ្វើការអប់រំណែនាំឲ្យពួកគាត់បញ្ឈប់ការទន្ទ្រានចាប់ដីរបស់រដ្ឋ ហើយឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយប្រើកម្លាំងគណៈបញ្ជារការឯកភាពស្រុកចំនួន ៥២ នាក់។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលើគណៈបញ្ជាការឯកភាពស្រុកបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសួរនាំតាមនីតិវិធី៕
អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់