ព័ត៌មានជាតិ
ធនាគារពិភពលោក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា
ការប្តេជ្ញារបស់ធនាគារពិភពលោក (World Bank) បានធ្វើឡើងខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Manuela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ជាពិសេសការសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងក្នុងកម្រិតមួយខ្ពស់ជាងគេក្នុងតំបន់។

ជាមួយគ្នានោះលោកស្រី Manuela V.Ferro ក៏បានជម្រាបជូនសម្ដេចតេជោអំពីការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញពីជំហរច្បាស់លាស់របស់ធនាគារពិភពលោកក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងជំហានមួយដ៏ស្វាហាប់ឆ្ពោះទៅសម្រេចបានក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី Manuela V.Ferro អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ដោយសម្ដេចបានលើកឡើងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតរបស់ពួកគាត់ទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាទៀតផង។

ជាមួយគ្នានោះ សម្ដេចតេជោបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោក អាចធ្វើបន្តទៀតនោះ គឺជំរុញភាពជាដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រី Manuela V.Ferro ផងដែរ អំពីអ្វីដែលកម្ពុជាចង់បាន ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន គឺចង់ឱ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផល បំពេញឱ្យគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌអាស្តារ និងក្របខណ្ឌអាស៊ានបូក៥ ក៏ដូចជាចង់ឱ្យរបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ានមានលំហូរល្អផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ