ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក នឹងបង្កើនហិរញ្ញវត្ថុកសិកម្មដល់ ៩ ប៊ីលានដុល្លារ/ឆ្នាំ នៅឆ្នាំ ២០៣០
ប្រធានធនាគារពិភពលោក បានឱ្យដឹងកាលពីថ្ងៃពុធថា ធនាគារពិភពលោកបង្កើនហិរញ្ញវត្ថុទ្វេដងសម្រាប់ការវិនិយោគលើការផ្ដល់ហិរញ្ញប្បទាន និងអាជីវកម្មក្នុងវិស័យកសិកម្ម ដល់ ៩ ប៊ីលានដុល្លារ/ឆ្នាំ នៅឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក លោកប្រធាន Ajay Banga បានថ្លែងថា៖ «យើងបានពិនិត្យមើលបញ្ហាប្រឈមពីគ្រប់តំបន់ ពីរបៀបបង្កើនផលិតកម្មស្បៀង ជំរុញផលិតភាព និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកង្វះខាតនៃទឹក ជីកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ហិរញ្ញប្បទាន ជាដើម»។
ធនាគារពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការផ្លាស់ប្ដូរនៃទម្រង់កសិពាណិជ្ជកម្មជាច្រើនថ្មីៗនេះ គួបផ្សំនឹងកំណែទម្រង់របស់ធនាគារពិភពលោក បើកផ្លូវឱ្យមានការបង្កើនមូលនិធិសម្រាប់វិស័យកសិកម្ម។

មួយផ្នែក គឺដើម្បីបង្កើនធនធានហិរញ្ញវត្ថុអាកាសធាតុ ដោយសារតែវិស័យនេះកាន់តែងាយរងគ្រោះទៅៗនឹងហានិភ័យអាកាសធាតុ ខណៈរួចចំណែកដ៏ធំក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់នាពេលបច្ចុប្បន្ន។ វាទទួលបានត្រឹមតែ ៤ ភាគរយ នៃហិរញ្ញវត្ថុអាកាសធាតុនៅទូទាំងពិភពលោកប៉ុណ្ណោះ។
លោក Banga បានបន្ថែមថា ការបង្កើនការប្រើប្រាស់ឧបករណ៍ដែលកាត់បន្ថយហានិភ័យ ដូចជាការធានាឥណទាន និងការធានារ៉ាប់រងផ្សេងៗ ជួយធ្វើឱ្យការផ្តល់ប្រាក់កម្ចីមានសុវត្ថិភាព និងកាន់តែល្អសម្រាប់ការទាញយកការវិនិយោគពីវិស័យឯកជន។ ទន្ទឹមនឹងនេះ ការជឿនលឿនផ្នែកឌីជីថល បានធ្វើឱ្យមានភាពងាយស្រួលក្នុងការប្រមូលផ្តុំអាជីវកម្មកសិកម្ម ហើយតភ្ជាប់អាជីវកម្មនេះទៅអ្នកទិញ និងអ្នកផ្តល់សេវាហិរញ្ញវត្ថុ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


