ព័ត៌មានជាតិ
ឱកាសល្អ! សាលាជុឡាឡុងកន កំពុងប្រកាសកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតអន្តរជាតិ
ជាឱកាសពិសេសសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ ដែលកំពុងស្វែងរកអាហារូបករណ៍នៅក្រៅប្រទេស ពេលនេះមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យជុឡាឡុងកន ប្រទេសថៃ បាននិងកំពុងបង្កើតកម្មវិធីសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតអន្តរជាតិ។
នេះបើតាមផេកស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានឲ្យដឹងនៅថ្ងៃនេះថា៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រមេត្តាជ្រាបថា មហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យជុឡាឡុងកន នឹងបង្កើត “កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ” សម្រាប់ឆ្នាំសិក្សា ២០២២។ បើបងប្អូននិស្សិតមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមបំពេញបែបបទតាមគេហទំព័រៈ http://admission.ise.eng.chula.ac.th/Inter និងបញ្ជូនបែបបទតាមអ៊ីមែល៖ [email protected] អោយបានត្រឹមថ្ងៃទី0៣ ខែឧសភា ឆ្នាំ២០២២។ ព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ Website.ise.eng.chula.ac.th។
សូមអរគុណ!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


