ព័ត៌មានជាតិ
ក្រសួងអប់រំ តំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន ធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ៣
ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន និងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំចំនួន ៣ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា លោកបណ្ឌិត ឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ចប្រជុំចំនួនពីរ៖ ១. កិច្ចប្រជុំលើកទី៥ នៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី វប្បធម៌នៃការបង្ការសម្រាប់សង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពជាសះស្បើយ សុខភាព និងសុខដុមនីយកម្ម ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ និង ២. កិច្ចប្រជុំឧត្តមមន្ដ្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចរ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ានលើកទី២៧ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

កិច្ចប្រជុំទាំងបីនេះខាងលើនឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនានា នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌ អាស៊ានលើកទី៣១ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៦ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធ នាពេលកន្លងមក។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងជម្រាបជូនអង្គប្រជុំ អំពីសមិទ្ធផលសំខាន់ៗអាទិភាព ឯកសារលទ្ធផល និងព្រឹត្តិការណ៍អម ដែលនឹងត្រូវសម្រេចបានក្នុងឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ កិច្ចប្រជុំក៏នឹងធ្វើ ការផ្លាស់ប្តូរទស្សនៈគ្នាទៅលើទិសដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តសេចក្តីសម្រេចនានារបស់ប្រមុខថ្នាក់ដឹកនាំអាស៊ាន និងដៃគូអាស៊ាន ផែនការលម្អិតសហគមន៍សង្គម-វប្បធម៌អាស៊ាន ផែនការលម្អិតអន្តរសរសរស្តម្ភ និងក្នុងការពង្រឹង និងពង្រីក ទំនាក់ទំនង ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានទាំងអស់ ដើម្បីថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន សំដៅទៅការកសាង និងអភិវឌ្ឍសហគមន៍អាស៊ាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


