Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រុមបាតុករ ណាហ្គា វើលដ៏ នៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្ម ដើម្បីបង្កើតព្រឹត្តិការណ៍ ចាំទម្លាក់កំហុសមកលើអាជ្ញាធរ

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ទីសាធារណៈ ក្នុង​គោលបំណង​បង្កើត​ព្រឹត្តិការណ៍ ចាំ​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​មានន័យថា​៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ដែល​នៅតែ​បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ទីសាធារណៈ នៅ​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២​ នេះ ដោយ​ពុំ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ អ្វីដែល​កាន់តែ​នឹកស្មាន​មិន​ដល់​ថែមទៀត​នោះ​គឺ ក្រុមបាតុករ​បាន​ត្រៀម​លក្ខណៈ​ក្រោម​ផែនការ​ដែល​បានរៀបចំ​ទុកជាមុន ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បង្កើត​ព្រឹត្តិការណ៍ ចាំ​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ដោយនៅ​រសៀល​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២ ​នេះ ពួកគេ​បាន​សម្តែង​ឈុត​ឆាក​ទៅតាម​ការរៀបចំ និង​ចាត់តាំង​តួ​អនុវត្ត​ទុកជាមុន រួមមាន អ្នក​សម្តែង​ធ្វើ ជា​តួ​កម្សត់ ដោយ​រៀបចំ​ឱ្យ​មានការ​លុតជង្គង់ សំពះ យំ អង្វរ និង​តួ​ជនរងគ្រោះ​ធ្វើជា​ដួលសន្លប់ ហើយ អ្នកខ្លះ​ទៀត​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ធ្វើឱ្យមាន​រូបភាព​ប្រតាយប្រតប់ ក្រញាំ​ឱ្យមាន​របួសស្រាល បញ្ឆេះ​កំហឹង ជេរប្រមាថ មាក់ងាយ​មើលថោក ប្រើពាក្យ​សម្ដី​អសុរោះ កាយវិការ​អសីលធម៌​គ្រប់បែប យ៉ាង​មកលើ​សមត្ថកិច្ច ដើម្បី​ត្រៀម​កេងចំណេញ​ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំ​អាច​អត់ទ្រាំ​នឹង ទង្វើ​ទាំងអស់នោះ ហើយ​ធ្វើ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ ដែល​នឹង​ក្លាយទៅជា​ចំណី​របស់​តួ​ដែល ត្រៀមចាំ​ប្រមាញ់​យក​រូបភាព​ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក​។

ជាក់ស្ដែង​មក​ដល់ពេល​បច្ចុប្បន្ននេះ រាល់​ការចោទប្រកាន់ថា​សមត្ថ​កិច្ច​បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ មិន ទាន់​មាន​ជនរងគ្រោះ​ណា​ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​តុលាការ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត មក​ទទួលខុសត្រូវ​នៅឡើយ​ទេ​។ នេះ​សរ​បញ្ជាក់​ឱ្យឃើញថា ​គឺជា​ការ​ចោទប្រកាន់​ដែល​ប្រាសចាក​ពី​ការពិត​។

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូមបញ្ជាក់​ជូន​ថា ទោះ​ស្ថិតក្នុង​ឧបាយកល​ដ៏​អាក្រក់ របស់​មនុស្ស​មួយ​ក្តាប់​តូច ដែល​កំពុង​ប្រើប្រាស់​ក្រុមបាតុករ​ធ្វើជា​ឈ្នាន់​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ មាន​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម បន្ត​ការខិតខំ អត់ធ្មត់ និង​បំពេញ​តួនាទី​យ៉ាង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​កុំឱ្យ​ធ្លាក់​ចូលក្នុង​ឧបាយកល​ដ៏ ខ្មៅ​កង្វក់​មួយ​នេះ បើទោះជា​ត្រូវ​ស៊ូទ្រាំ រង​ការប្រមាថ​មើលងាយ រហូត​ឈានដល់​ទទួលរង​ការប្រើ​អំពើ ហិង្សា​បង្ក​របួសស្នាម​ពី​សំណាក់​ក្រុមបាតុករ​សារជាថ្មី​នៅថ្ងៃនេះ​យ៉ាងណាក៏ដោយ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម