ព័ត៌មានជាតិ
សមត្ថកិច្ចបំផ្លាញចោលភេសជ្ជៈកូកាខូចគុណភាព និងទំនិញចម្រុះប្រមាណ ៤ តោន
សាខាការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ រាជធានីភ្នំពេញ និងខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងផលិតផលប្រើប្រាស់មិនមែនម្ហូបអាហារនានា នៅតាមផ្ទះលក់ទំនិញ ផ្សារ និងម៉ាត កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញ បានរកឃើញ ក៏ដូចជាដកហូតនូវទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ សរុបចំនួន ៧.៥គីឡូក្រាម។
យ៉ាងណាមិញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោកូនក្មេង ក្រែងមានការដាក់តាំងលក់ ដោយមិនអនុលោមតាមអនុក្រឹត្យលេខ១៣៣ «ស្តីពីការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ» ដែលអាចប៉ះពាល់ដល់សុខភាពទារក។ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញភាពមិនអនុលោមលើផលិតផលម្សៅទឹកដោះគោនោះទេ។

ប្រភពដដែលបន្តថា នៅក្នុងថ្ងៃដដែល ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញបានចូលរួមក្នុងប្រតិបត្តិការត្រួតពិនិត្យទំនិញជាប្រភេទសាច់បង្កក នៅក្នុងឃ្លាំង និងមធ្យោបាយដឹកជញ្ជូន ដែលពុំមានភាពអនុលោមតាមបទដ្ឋានគតិយុត្ត ដោយបានធ្វើការឃាត់ទុក និងផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន។
លើសពីនេះទៅទៀត មន្ត្រីជំនាញ បាននាំយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ខូចគុណភាព ហួសកាលបរិច្ឆេទ រំលោភបំពានសិទ្ធិផ្តាច់មុខ និងស្រាស(មានលាយសារធាតុមេតាណុល) ដែលបានដកហូតពីទីផ្សារនានា ទៅធ្វើការបំផ្លាញចោល សរុបចំនួន ៦១០គីឡូក្រាម និង៣,៥៤០លីត្រ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


