ព័ត៌មានជាតិ
ខេត្តមណ្ឌលគីរី គ្រោងរៀបចំសង្ក្រាន្ត និងពិព័រណ៍ផលិតផលប្រចាំខេត្ត នាឱកាសបុណ្យចូលឆ្នាំខ្មែរ
ខេត្តមណ្ឌលគិរី នឹងរៀបចំសង្ក្រាន្ត ដោយមានការដាក់តាំងពិព័រណ៍ផលិតផលប្រចាំខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៤ មេសា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរក្រុង យុវជន និងអាជីវករ ដើម្បីរៀបចំសង្ក្រាន្ត និងដាក់តាំងពិព័រណ៍ផលិតផលនានាប្រចាំខេត្ត ដែលរៀបចំឡើងនៅវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ។

លោកអភិបាលខេត្ត បានបន្តថា «ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលអំណោយផល មានអាកាសធាតុល្អបរិសុទ្ធ ហើយជាខេត្ត ដែលមានសក្តានុពលលើវិស័យទេសចរ ដូច្នេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តឲ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំសូមណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាពនៅក្នុងក្រុង និងការរៀបចំសំអាតអនាម័យនៅតាមដងផ្លូវ និងក្នុងផ្សារ ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស ត្រូវរៀបចំកម្លាំងការពារនៅតាមដងផ្លូវសំខាន់ៗ និងតាមរមណីយដ្ឋាននៅក្នុងខេត្តផងដែរ»។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមណ្ឌលគិរី នឹងក្លាយជាតំបន់ ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ។
ទន្ទឹមនេះ លោកអភិបាលខេត្តបានស្នើដល់មន្រ្តីជំនាញ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលសាងសង់ផ្ទះ ឫសំយាប រំលោភលើចំណីផ្លូវ ឲ្យរុះរើ ចៀសវាង នៅពេលអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពួកគាត់៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


