ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ រឿងសញ្ញាបត្រ បាក់ឌុបក្លែងក្លាយ មិនមែនជាកំហុសរបស់ក្រសួងនិងគ្រឹះស្ថានសិក្សាឯកជននោះទេ
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០មេសានេះថា រឿងសញ្ញាបត្រក្លែងក្លាយវាមិនមែនជាកំហុសរបស់ក្រសួងអប់រំយុវជន និងកីឡា និងគ្រឹះស្ថានសិក្សាឯកជនឬស្ថាប័នណាមួយនោះទេ ពោលគឺជាកំហុសរបស់ជនខិលខូចមួយចំនួន ដែលមានបច្ចេកវិទ្យាខ្ពស់ជាអ្នករៀបចំនិងធ្វើដោយខ្លួនឯង។
លោកហេង វ៉ាន់ដាបានបន្តថា រឿងក្លែងក្លាយនេះមិនមែនមានតែសញ្ញាបត្រនោះទេ សូម្បីតែលុយដុល្លារឬក៏លុយបណ្តាប្រទេសធំៗហ្នឹងក៏មានក្លែងក្លាយដូចតែគ្នាដែរ ដោយសារបច្ចេកវិទ្យាមានជំនាញខ្ពស់ណាស់ អាចធ្វើបានសូម្បីមុខមនុស្សក៏ក្លែងក្លាយដែរ មិនមែនតែរឿងសញ្ញាបត្រមួយហ្នឹងទេអ្វីៗគ្រប់យ៉ាងមនុស្សធ្វើបានទាំងអស់។

ប៉ុន្តែអ្វីដែលសំខាន់គឺសាមីគ្រឹះស្ថានក្រុមហ៊ុននិងស្ថាប័ន ដែលទទួលបានសញ្ញាបត្របរិញ្ញាអនុបណ្ឌិតបណ្ឌិតហើយស្ថាប័ននោះបញ្ជាក់មកមួយណាពិតមួយណាមិនពិត ព្រោះមានគល់បញ្ជីបញ្ជាក់ច្បាស់លាស់។
លោក ហេង វ៉ាន់ដាបានបន្តថា ជាក់ស្តែងសញ្ញាបត្របាក់ឌុបដែលរៀននៅសាលាវ៉ាន់ដាគណនេយ្យ តែងតែបញ្ជួនបញ្ជីឈ្មោះទៅផ្ទៀងផ្ទាត់ជាមួយគល់បញ្ជីនៅនាយកដ្ឋាកិច្ចការប្រឡងក្រសួងអប់រំ ដើម្បីបញ្ជាក់ថាសញ្ញាបត្រទាំងអស់នោះជាសញ្ញាបត្របាក់ឌុបមែនទែនឬជាសញ្ញាបត្រក្លែងក្លាយ។ ប៉ុន្តែកន្លងមកកម្រមានសញ្ញាបត្រក្លែងក្លែងណាស់មានដែរក្នុង១ឆ្នាំមាន១ឬ២ ប៉ុន្តែសព្វថ្ងៃលែងមានហើយ។
បណ្ឌិត ហេងវ៉ាន់ដាបានបន្តថា «មួយវិញទៀតអ្នករៀនបញ្ចប់សញ្ញាបត្រណាមួយចង់បន្តរៀនអនុបណ្ឌិតឬទៅសិក្សានៅក្រៅប្រទេស តែងតែសួរនាំញ្ជាក់បន្ថែមពីសញ្ញាបត្រនោះម្តងទៀត តើជាសញ្ញាបត្រក្លែងក្លាយឬពិតប្រាកដហើយយើងក៏បញ្ជាក់ទៅវិញ។
មានតែវិធីពិនិត្យមើលគល់បញ្ជីហ្នឹងទេ ទើបដឹងថាជាសញ្ញាបត្រក្លែងក្លាយឬមិនក្លែងក្លាយត្រង់ថា ឱ្យមានសញ្ញាសម្គាល់ណាមួយថាណាមួយរបស់យើងណាមួយរបស់គេសព្វថ្ងៃបច្ចេកវិទ្យាចេញមកអត់មានខុសអីបន្តិច។ អីចឹងមានតែបញ្ជាក់ទៅម្ចាស់សាមីអង្គភាព ហើយសាមីអង្គភាពបញ្ជាក់បន្តទៅនាយកដ្ឋានកិច្ចការប្រឡងទើបដឹងណាមួយពិតនិងមិនពិត»។
បណ្ឌិត ហេងវ៉ាន់ដាបានបញ្ជាក់ថា «សូម្បីតែសាលាពេទ្យហ្នឹង ដែលមាននិស្សិតប្រឡងចូលថ្ងៃមុនថា មានសញ្ញាបត្របាក់ឌុបក្លែងក្លាយ ៤០ប្លាយហ្នឹង ខាងពេទ្យក៏គ្មានជំនាញទាំងនេះដែរ គេបញ្ជួនឈ្មោះទាំនោះទៅនាយកដ្ឋានកិច្ចការប្រឡងរបស់ក្រសួងអប់រំដែរហើយគេបញ្ជួនត្រឡប់មកវិញទើបដឹងថាមានសញ្ញាបត្រក្លែងក្លាយ»។
ថ្មីៗនេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានសម្រេចលុបឈ្មោះនិស្សិតចំនួន៤៣នាក់ចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិក្នុងនោះមាននិស្សិតដែលត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនិងថ្នាក់ឆ្នាំទី១សម្រាប់កម្រិតបរិញ្ញាបត្ររងជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្នុងចំណោមនិស្សិតចំនួន៤៣នាក់ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះរួមមានក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន១នាក់និស្សិតផ្នែកគិលានុប្បដ្ឋាកចំនួន២៨នាក់និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៧នាក់និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកចំនួន៤នាក់និងនិស្សិតផ្នែបរិញ្ញាបត្ររងឆ្មបចំនួន៣នាក់។
លោក រស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានធ្វើការថ្កោលទោសរាល់បទក្លែងបន្លំឯកសារសាធារណៈហើយក្រសួងអប់រំយុវជន និងកីឡានឹងពិនិត្យករណីនេះនិងសូមអំពាវនាវដល់ភាគីមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


