ព័ត៌មានជាតិ
ត្រយងយក្សជាបក្សីជិតផុតពូជបំផុតនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិកម្ពុជា
អង្គការ Birdlife បានឱ្យដឹងថា សត្វត្រយងយក្សជាបក្សីជិតផុតពូជបំផុតមួយនៅលើពិភពលោកនិងជានិមិត្តរូបបក្សីជាតិរបស់ព្រះរាជណាចក្រកម្ពុជា។
ការស្វែងយល់ពីទំនោប្រជាសាស្រ្តនៃចំនួនបក្សីដ៏សំខាន់នេះក្នុងរដូវមិនបន្តពូជគឺកត្តាចាំបាច់ក្នុងការរៀបចំផែនការអភិរក្សឱ្យមានប្រសិទ្ធភាព។

ដោយឡែកនារដូវប្រាំងឆ្នាំ២០២២នេះ ក្រុមការងារអង្គការ NatureLife Cambodia បាននិងកំពុងធ្វើជំរឿនសត្វត្រយងយក្សក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២។
នេះគឺជាការជំរឿនលើកទីពីរសម្រាប់ដែនជម្រក់សត្វព្រៃលំផាត់ផងដែរបន្ទាប់ពីមានការជំរឿនលើកទីមួយបានធ្វើឡើងក្នុងឆ្នាំ២០១៩។

ការជំរឿនលើទីវាលសម្រាប់ឆ្នាំ ២០២២ ត្រូវបានធ្វើចាប់ពីខែមករា រហូតដល់ខែមីនា ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជានឹងធ្វើការវិភាគដើម្បីបញ្ចេញជារបាយការណ៍នៅចុងឆ្នាំនេះ។
សូមជំរាបជូនថា លទ្ធផលជំរឿនសត្វត្រយងយក្សក្នុងឆ្នាំ២០១៩ នាដែនជម្រកសត្វព្រៃលំផាត់យើងប៉ានប្រម៉ាណថាមានសត្វត្រយងយក្សដែលអាចបន្តពូជបានយ៉ាងតិច ៣២ក្បាល មានវត្តមាននៅដែនជម្រកព្រៃនេះ៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


