Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយមន្ទីរធម្មការ រៀបចំការប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំ២០០១-២០២២

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២នេះ មានសមណៈសិស្សចំនួន១.៦៩១អង្គ/នាក់ បានមកប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំ២០០១-២០២២ នៅក្នុងវិទ្យាល័យ សិរីសោភ័ណ ដោយមានការចូលរួមពីព្រះគ្រូ ធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ ព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងសមណៈសិស្ស ចំនួន១.៦៩១អង្គ/នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៀវ ថាន បានមានប្រសាសន៍ថា ការប្រឡងនេះបានដោយទទួលការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយ​សាលាគណខេត្តទាំ​ង​២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯក ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

លោក បៀវ ថាន បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រលងធម្មវិន័យឆ្នាំនេះ មានសាមណៈសិស្ស ,សិស្សដែលជាបេក្ខជន /នារី មានចំនួន១.៦៩១អង្គ/នាក់ និមន្តមកពីតាមបណ្តាវត្តនានា ក្នុងក្រុងស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ហើយវិញ្ញាសារការប្រឡងមានចំនួន៤ មុខវិជ្ជា។ ពេលព្រឹកមាន៧វិញ្ញាសា គឺវិញ្ញាសាប្រជុំកងធម៍ និងវិញ្ញាសាពុទ្ធប្បវត្តិ។ ពេលរសៀលមាន២វិញ្ញាសា គឺវិញ្ញាសា ព្រះវិន័យ វិញ្ញាសាសាសនសុភាសិត។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុងស្រុក ជាពិសេសមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជាពិសេសក្នុងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សបានក្លាយជាអាទិភាពទីមួយនៅក្នុងគោលដៅយុទ្ធសាស្ត្រអប់រំរបស់រាជរដ្ឋាភិបាល។ គឺការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាពសីលធម៌សីលធម៌មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។

លោក អ៊ុំ រាត្រី បានបន្តថា ជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ។ ដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ។

គួរបញ្ជាក់ផងដែរថា លោក ស សុខា និងលោកស្រី កែសួន សុភី ព្រមទាំងបុត្រាបុត្រីតាមរយៈ ព្រះខេមញ្ញាន រ៉េត ស៊ីណាត ព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្ត ព្រះអង្គបានមាននៅសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន២០០យួរ ភេសជ្ជៈ១០កេសនិង លោក អ៊ុំ រាត្រី បានឧបត្ថម្ភនូវទឹកសុទ្ធចំនួន១០០ កេស ផងដែរ ៕

អត្ថបទ៖ វ៉ាន់ ណាង

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម