ព័ត៌មានជាតិ
មន្ទីរការងារខេត្តតាកែវ ចុះសម្របសម្រួលសំណូមពររវាងកម្មករ និងថៅកែរោងចក្រ
កង្វល់មួយចំនួនដែលកម្មករជាច្រើននាក់តែងតែលើកឡើងបង្ហាញទៅអ្នកគ្រប់គ្រងរោងចក្រឲ្យជួយសម្រួលដល់ពួកគាត់ ក្នុងពេលកន្លងមក ត្រូវបានដោះស្រាយដោយជោគជ័យ ក្រោមការសម្របសម្រួលពីលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ។

លោក ម៉ឹង វីរិយ៉ា ប្រធានមន្ទីរការងារខេត្តតាកែវ បានឲ្យដឹងថា លោក និងក្រុមការងារនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំមន្រ្តីអធិការកិច្ចការងារចុះដោះស្រាយសំណូមពរកម្មករ និយោជិត រោងចក្រកាត់ដេរនៅក្រុមហ៊ុន ស៊ី អេស ហ្គោលវេ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែ។ ក្នុងនោះសំណូមពរកម្មកររួមមាន÷
១.សូមក្រុមហ៊ុនជួសជុលកង្ហារដែលខូច និងដាក់កង្ហារបន្ថែមនៅតាមចង្វាក់ផលិតកម្ម។
២.សូមក្រុមហ៊ុនដាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់បន្ថែមជូនកម្មករ និយាជិតផឹក។
៣.សូមក្រុមហ៊ុនជួយសម្រួលការសុំច្បាប់របស់កម្មករនិយោជិត ដែលមានសំបុត្រពេទ្យ។
លោកប្រធានមន្ទីរការងារបន្ថែមថា ក្រោយលោកព្យាយាមពន្យល់ច្បាប់ស្តីពីការងារ និងប្រកាសផ្សេងៗទាក់ទងវិស័យការងារ ជាលទ្ធផលលោកនាយកក្រុមហ៊ុន បានឯកភាពធ្វើតាមសំណើរកម្មករ និយោជិតទាំង៣ចំណុច។

ជាចុងក្រោយ លោក ម៉ឹង វីរិយ៉ា សូមស្នើទៅប្រធាន ក៏ដូចជាអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស និងកម្មរ និយោជិត ដទៃទៀត ត្រូវយល់អំពីច្បាប់ អនុវត្តច្បាប់ សហការណ៍ឲ្យបានល្អតាមតួនាទីដើម្បីធ្វើយ៉ាងណាសម្រាប់ដំណើការទៅរលួននៃចង្វាក់ផលិតកម្មការងារទិសដៅរីកចម្រើនទាំងសងខាង៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន