ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅឃុំក្រាំងចេក
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញបើកយុទ្ធនាការជាមួយ សមាជិក សមាជិកា ប្រមាណ៣០០ នាក់ ក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់ថ្ងៃទី១ គឺចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដោយយុទ្ធនាការនេះមានរយះពេល១៥ថ្ងៃគត់ ។

ការបើកយុទ្ធនាការឃោសនាសម្រាប់ថ្ងៃដំបូងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សឃុំមានសមាជិក សមាជិកា ប្រមាណ៣០០នាក់ចូលរួមផងដែរ ។

សូមបញ្ជាក់ថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋានបានជួបជុំគ្នានៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការធ្វើជាអ្នកស្វែងរកការគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋ ប្រកបដោយថាមពល និងកម្លាំងចិត្តដ៏រឹងមាំ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរយ៉ាងខ្លាំង និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំក្រាំងចេកទាំងអស់ក្នុងការដណ្តើមជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ។

ឯកឧត្តមបន្តទៀតថា គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយបងប្អូនប្រជាជនគ្រប់កាលៈទេសៈ។ ប្រជាជនជួបការលំបាកពេលណាមានវត្តមានគណបក្សប្រជាជនកម្ពុជាជាប់ជាប្រចាំដើម្បីដោះស្រាយបញ្ហាទុកលំបាកបងប្អូនគ្រប់ទីកន្លែង ។

សូមបញ្ចាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ពេលធ្វើយុទ្ធនាឃោសនាបោះឆ្នោតជ្រើសតាំងក្រុបប្រឹក្សាឃុំ-សង្កាត់មានរយៈពេល ១៥ថ្ងៃ ដោយអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយដែលឈរឈ្មោះ ចេញដំណើរឃោសនារកសម្លេងឆ្នោតនៅតាមមូលដ្ឋានគ្រប់ច្រកល្ហកក្រោមបរិយាកាស សន្តិភាព និងសេរីភាពពេញបរិបូរណ៍ហើយថ្ងៃនេះជាថ្ងៃដំបូងនៃការផ្តើមយុទ្ធនាការតែម្តង ៕
អត្ថបទ៖ ភួង រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


