ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារស្នើតុលាការចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនប្រើហិង្សាលើក្មេងស្រីកេងស្រីកា
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)នៅថ្ងៃទី ២៤ ឧសភានេះបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដាច់អហង្កា មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កេង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ។
ជាមួយគ្នានេះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារស្នើតុលាការចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនប្រើហិង្សាក្មេងស្រីកេងស្រីកាផងដែរ។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា« យើងមានក្តីរន្ធត់តក់ស្លុត ដោយបានសំដែងនូវក្តីអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើ ហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែល ជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ បានអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹង បំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត។
សូមបញ្ជាក់ជូនថា ស្ត្រីឈ្មោះចាន់ ធីតា ដែលជាជនសង្ស័យបានយកក្មេងស្រីឈ្មោះ កេង ស្រីកា អាយុ៥ឆ្នាំឱ្យមកបម្រើការនៅផ្ទះនិងជួយមើលថែកូនខ្លួនអាយុ ២ឆ្នាំហើយនៅ វេលាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក៏មានករណីប្រព្រឹត្តិអំពើហិង្សាលើក្មេងស្រីកេង ស្រីកានេះ កើត ឡើង។ ដោយសារការប្រព្រឹត្តអំពើទារុណកម្មដែលធ្វើឲ្យក្មេងស្រីកេង ស្រីកាមិនអាចទ្រាំទ្របានទើបកុមារីជាជនរងគ្រោះបានសម្រេចចិត្តរត់ចេញក្រៅផ្ទះ ដើម្បីឲ្យញាតិជិតខាងជួយ ដែលករណីនេះត្រូវបានរាយការណ៍ដល់សមត្ថកិច្ចខណ្ឌទួលគោក ខណៈនេះជន សង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


