ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចែករំលែក ៥ចំណុច ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោក ដែលបែកខ្ញែក
ការចែករំលែក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសុន្ទរកថា ចូលរួមសន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពី អនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោក ដែលបែកខ្ញែក» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ៥ចំណុចនោះរួមមាន៖ ទី១, បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាពគ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការ ដឹកនាំដែលស្របតាមលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។

ទី២, ប្រកាន់ខ្ជាប់នូវគោលការណ៍ “ពហុភាគីនិយម” និង”កិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្អែកលើវិធាននៃច្បាប់” គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក។ យើងមិនត្រូវបណ្ដោយឱ្យ ប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះ ដោយការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្តរជាតិ។
ទី៣, បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ទី៤, ត្រូវបន្តរក្សា និងពង្រឹងនូវការឯកភាព និងសាមគ្គីភាពរវាងបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការ អភិវឌ្ឍនានា ក្នុងតំបន់ និងពិភពលោក។
ទី៥, ត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈ៖ ក. ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ខ. ការបន្តផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម គ. ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ឃ. ការចាប់យកកាលានុវត្តភាព ពីបរិវត្តកម្មឌីជីថល និង ង. ការដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាល ថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បៃតង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ