ព័ត៌មានជាតិ
កម្ពុជាទទួលបានគម្រោងថ្មី ១៣ទៀត តាមរយៈមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២២។

លោក ប្រាក់ សុខុន អះអាងថា ឆ្នាំ ២០២២នេះ កម្ពុជាបានទទួលគម្រោងថ្មីចំនួន ១៣បន្ថែមទៀត ដែលមានថវិកាប្រមាណជាង ៤លានដុល្លារអាមេរិក ហើយគម្រោងថ្មីៗទាំងនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍនៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចាប់តាំងពីដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៦មក មូលនិធិពិសេសនេះ បានផ្ដល់នូវលទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសមេគង្គ-ឡានឆាង។

លោកថា «យើងបានបង្រួមគម្លាត នៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរ-ទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបឲ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ»។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អះអាងថា រយៈពេលកន្លងទៅ តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែងចំនួន ៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេង ទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់កា រលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅទូទាំងអនុតំបន់ផងដែរ។

លោកថា បើទោះជារងនូវផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងសកលយ៉ាងណាក៏ដោយ ការជួបជុំគ្នានៅទីនេះ បានបង្ហាញពីភាពធន់របស់យើង តាមរយៈព្រឹត្តិការណ៍ជាទៀងទាត់នេះ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវជំនឿចិត្ត និងការប្ដេជ្ញាចិត្តរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្ដោតលើការអភិវឌ្ឍ។ លោកថា នៅខែក្រោយ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ៧ ហើយនៅទីនោះ យើងនឹងបន្តរិះរកគ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ សំដៅកសាងសហគមន៍មួយ ឲ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


