ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ ២០២៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅខែមករា ឆ្នាំ ២០២៣ខាងមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះ បានសរសេរថា ម្សិលមិញ សម្ដេចបានប្រកាស អំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឲ្យមានការភ័ន្តច្រឡំ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្សរ៍ នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣»។
គួររំលឹកថា នៅក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី ១៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


