Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ជិតចេញច្បាប់​ប្រើប្រាស់​ទឹកស្អាត ​ជួយធានាតម្លៃ ​និងគុណភាពទឹក

បានផុស

នៅ

តាមការខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ច្បាប់គ្រប់គ្រងទឹកស្អាត នឹងត្រូវចេញ​ដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ ដែលមានប្រសិទ្ធិភាពធានាតម្លៃ និងគុណភាពទឹកស្អាតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ច្បាប់គ្រប់គ្រងទឹកស្អាត នឹងត្រូវចេញនៅឆ្នាំនេះ ខណៈក្រសួងឧស្សាហកម្ម កំពុងពន្លឿនឱ្យមានច្បាប់នេះ ដើម្បីកុំឱ្យក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណវិនិយោគធ្វើអ្វីស្រេចតែចិត្ត។

កន្លងមកប្រជាពលរដ្ឋក្នុងទីតាំងមួយចំនួននៅតំបន់ព្រែកព្នៅ រាជធានីភ្នំពេញ បានលើកឡើងអំពីការប្រឈមបញ្ហាដាច់ទឹក និងគុណភាពទឹក ខណៈតំបន់នេះ ក្រុមហ៊ុនឯកជនជាអ្នកទទួលបានអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្មក្នុងការផ្គត់ផ្គង់ទឹកស្អាត។

លោក ឡុង ណារ៉ូ បញ្ជាក់ថា «កាលណាមានច្បាប់ទឹក ក្រុមហ៊ុនឯកជន​មិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ ធៀបទាំងតម្លៃ និងគុណភាពត្រូវតែគោរពតាមស្ដង់ដា។ កាលណាមានច្បាប់នេះចេញ យើងចុះទៅពិនិត្យឃើញថាគុណភាពមិនត្រឹមត្រូវ​គឺក្រសួងនឹងដកអាជ្ញាបណ្ណដោយស្វ័យប្រវត្តិតែម្ដង»។

បើតាមលោក ឡុង ណារ៉ូ ច្បាប់គ្រប់គ្រងទឹកស្អាត នឹងចេញនៅចុងឆ្នាំនេះ ខណៈការត្រួតពិនិត្យបានបញ្ចប់នៅក្រសួង យុត្តិធម៌រួចហើយ ហើយនឹងចូលមកគណៈរដ្ឋមន្ត្រីឆាប់ៗនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម