ព័ត៌មានជាតិ
មកស្គាល់ឧកញ៉ា ០៧ នាក់ កើបលុយរាប់សិបលានដុល្លារ ដោយសារមុខជំនួញអចលនទ្រព្យ
អចលនទ្រព្យជាវិស័យមួយ ដែលមានការរីកចម្រើនលឿន ហើយជាជំនួញដែលអាចកើបចំណូលបានយ៉ាងក្រាស់ក្រែល។
ឧកញ៉ាទាំំង ០៧ នាក់ ដែលកម្ពុជាថ្មីណែនាំជូនប្រិយមិត្តនេះ សុទ្ធតែមានមុខជំនួញលើវិស័យអចលនទ្រព្យ។
ឧកញ៉ាហុងពីវ

អ្នកទិញបុរីពិភពថ្មីតិចណាស់ ដែលមិនស្គាល់ឧកញ៉ាហុង ពីវ។ ម្ចាស់បុរីពិភពថ្មីលោកឧកញ៉ា ហុង ពីវ ប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដ៏ប៉ិនប្រសព្វ គឺចាប់យកអតិថិជនដែលមានចំណូលមធ្យម និងក្រោមមធ្យម។ អតិថិជនតែងតែជឿជាក់លើការទិញផ្ទះនៅបុរីពិភពថ្មីគឺឡើងថ្លៃលឿន ងាយស្រួលលក់ចេញបន្ត។
គម្រោងបុរីពិភពថ្មីធំៗមាននៅចម្ការដូង ឈូកវ៉ា តាខ្មៅ និងកំពុងមានការពង្រីកតាមផ្លូវជាតិលេខ ២ និង លេខ ៣ រាប់ពាន់ល្វែងទៀត។
អ្នកឧកញ៉ាពុង ឃាវសែ

ជាអ្នកវិនិយោគលំនៅឋានដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស។ សេដ្ឋីប្រាក់ពាន់លាននេះ ក្តោបក្តាប់គម្រោងធំៗមានដូចជាគម្រោងអភិវឌ្ឍកោះពេជ្រ អគារអូឡាំព្យា តំបន់អភិវឌ្ឍជ្រោយចង្វា គម្រោងអភិវឌ្ឍកោះនរា ហើយថ្មីៗលោកបានចូលរួមក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឧកញ៉ា ថៃ ជាហួត

គ្រប់គ្នាអាចមិនសូវស្គាល់ឈ្មោះឧកញ៉ា ថៃ ជាហួត។ ប៉ុន្តែឧកញ៉ាលាក់មុខម្នាក់នេះ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់គម្រោងបុរីប៉េង ហួត។ គម្រោងបុរីប៉េង ហួត ផ្តោតការអភិវឌ្ឍលំនៅដ្ឋានប្រណិត សម្រាប់អ្នកមានជីវភាពខ្ពស់។
គម្រោងធំបំផុតគឺនៅបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ មានការអភិវឌ្ឍលំនៅដ្ឋានរាប់ពាន់ល្វែង មានទាំងប្រភេទផ្ទះអាជីវកម្ម វីឡាតម្លៃរាប់លានដុល្លារ រួមទាំងគម្រោងអភិវឌ្ឍផ្សារទំនើបនៅក្នុងបុរី។
ឧកញ៉ាលី ហួរ

ជាពាណិជ្ជកររកស៊ីប្តូរប្រាក់ធំបំផុតក្នុងទីក្រុងភ្នំពេញ ហើយគ្រប់គ្នាស្គាល់ច្បាស់បំផុតគឺហាងប្តូរប្រាក់ លី ហួរ។ ក្រោយមកអ្នកជំនួញជើងចាស់ម្នាក់នេះ បានបោះទុនវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន។ គម្រោងដែលគេស្គាល់របស់លោកឧកញ៉ាលីហួរ គឺបុរីវិមានភ្នំពេញ។
ឧកញ៉ាក៏មានអាជីវកម្មជាច្រើនទៀត ហើយថ្មីៗនេះបានពង្រីកមុខជំនួញផ្នែកហិរញ្ញវត្ថុដោយបង្កើតធនាគារ SBI Ly Hour។
អ្នកឧកញ៉ា លាង ឃុន

ជាអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ដែលមានអាណាចក្រជំនួយជាច្រើននៅក្នុងដៃ មានទាំងក្រុមហ៊ុនសំណង់ ម្ហូបអាហារ លំនៅដ្ឋាន ធនាគារជាដើម។ អាជីវកម្មធំៗស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនជីបម៉ុងមានដូចជា ក្រុមហ៊ុន Chip Mong Concrete ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ:សំណង់ ក្រុមហ៊ុន Khmer Beverages ដែលផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈច្រើនមុខទៀត ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន Chip Mong Land ធនាគារ ជីបម៉ុង និងហាងលក់ទំនិញទាន់ចិត្ត (Convenient store) ជាច្រើនកន្លែង។
ឧកញ៉ាសៀ ឫទ្ធី

លោកឧកញ៉ា សៀ ឫទ្ធី គឺជាម្ចាស់អគារពាណិជ្ជកម្មនិងអគារស្នាក់នៅរួម The Bridge នៅម្តុំកោះពេជ្រ និងអគារពាណិជ្ជកម្ម The Peak រួមទាំងគម្រោងអភិវឌ្ឍលំនៅដ្ឋានមន្រ្តីរាជការនៅខេត្តកណ្តាល។
ជាពាណិជ្ជករខ្មែរដ៏លេចធ្លោម្នាក់ មានក្រុមហ៊ុនមិនក្រោម ៣០ ស្ថិតក្រោមការគ្រប់គ្រង ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group។
ឧកញ៉ាឡេង ណាវ៉ាត់ត្រា

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសាងភាពមានបាន តាមរយៈគម្រោងពុះដីឡូត៍ និងក្រោយមកគឺការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបបំផុតនៅក្នុងទីក្រុង។ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់ជាអតីតពលករនៅកូរ៉េ ជាសេដ្ឋីវ័យក្មេងដែលមានចិត្តទូលាយ ហើយតែងតែចូលរួមជួយដល់សង្គម។ ឧកញ៉ាឡេង ណាវ៉ាត់ត្រា តែងតែមានមុខនៅក្នុងការបរិច្ចាកថវិកាដល់កាកបាទក្រហម និងថ្មីៗនេះបានបរិច្ចាកថវិកា ១ លានដុល្លារ ជួយទិញវ៉ាក់សាំងកូវីដសម្រាប់ពលរដ្ឋកម្ពុជា។
សេដ្ឋីវ័យក្មេងម្នាក់នេះ ក៏ជាអ្នកចូលចិត្តវិស័យសិល្បៈ ហើយធ្លាប់បោះទុនវិនិយោគលើការផលិតខ្សែភាពយន្តជាហូហែរ។ ភ្ញាក់ផ្អើលបំផុតនោះគឹការនាំតារាចម្រៀងលំដាប់ប្រទេសលោកព្រាប សុវត្ថិ មករួមទ្រនំផលិតកម្ម Galaxy។ គ្រប់គ្នាមិនហ៊ានស្រមៃតារាចម្រៀងចាស់វស្សាជាដុំពេជ្រក្នុងផលិតកម្មហង្សមាសជិត ៣ ទសវត្ស ហ៊ានដើរចេញមករួមរស់ ជាមួយផលិតកម្មដ៏ថ្មីថ្មោងក្រោមការគ្រប់គ្រងពីឧកញ៉ា ឡេង ណាវាត់ត្រា៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


