ព័ត៌មានជាតិ
ការបញ្ចប់ងារឧកញ៉ា លុះត្រាមានបទឧក្រិដ្ឋ និងមិនបង់វិភាគទានប្រចាំឆ្នាំ
ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា បានកំណត់យ៉ាងច្បាស់នូវលំដាប់ថ្នាក់គោរមងារឧកញ៉ានៅកម្ពុជា ដែលមានចំនួន៣ ថ្នាក់ គឺលំដាប់ទី១ លោកអ្នកឧកញ៉ា លំដាប់ទី២ អ្នកឧកញ៉ា និងលំដាប់ទី៣ ឧកញ៉ា។ ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការបញ្ចប់គោរមងារឧកញ៉ាផងដែរ ក្នុងករណីមួយចំនួន ដូចជា សុំលាលែង មានបទឧក្រិដ្ឋ និងមិនបានបង់វិភាគទានប្រចាំឆ្នាំ ជាដើម។

បើតាមមាត្រា២៣ នៃព្រះរាជក្រឹត្យថ្មីនេះ គោរមងារឧកញ៉ា អាចត្រូវបានដកហូតមកវិញ ក្នុងករណីមួយចំនួន ដូចជា៖ គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល ៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ និងគោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ ក៏ដូចជាការក្លែងបន្លំសំណុំឯកសារស្នើសុំគោរមងារឧកញ៉ា។
លើសពីនេះ ការបញ្ចប់គោរមងារឧកញ៉ានេះ ក៏ត្រូវធ្វើឡើងក្រោយរកឃើញថា គោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ ពោល គឺលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានារបស់កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ ដោយចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។ បែបបទ និងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ាទាំងអស់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
ទន្ទឹមនេះ ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ានេះ ក៏បានចែងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា។ ក្នុងនោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិ និងកាតព្វកិច្ចក្នុងការទទួលបាននូវការផ្ដល់ងារជាកិត្តិយស បុព្វសិទ្ធិនានា ឬការតែងតាំងក្នុងមុខងារដែលមិនត្រូវបានហាមឃាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយអាចលើកជាសំណូមពរ ឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមនានា។

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិ និងកាតព្វកិច្ចចូលរួមថែរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ បង់វិភាគទានប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ លើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិ ឬអន្តរជាតិ ជាពិសេសការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិតាមការអំពាវនាវ ឬសំណូមពររបស់រាជរដ្ឋាភិបាល ចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការងារមនុស្សធម៌ក្នុងសង្គមជាតិ។
ជុំវិញចំនួនថវិកាត្រូវបង់វិភាគទានប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា គឺត្រូវកំណត់ដោយអនុក្រឹត្យ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


