ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ លើសពីការដកងារឧកញ៉ា ត្រូវតែចាត់ការតាមច្បាប់គ្មានការលើកលែងចំពោះជនទុច្ចរិត
លើសពីការដកហូតងារ «ឧកញ៉ា» គឺត្រូវតែចាត់វិធានការតាមច្បាប់ជាធរមានឱ្យតឹងរឹងបំផុត មិនមានការលើកលែងឡើយចំពោះក្រុមជនទុច្ចរិត ដែលបំផ្លាញដល់ប្រយោជន៍ជាតិ និងប្រជាជន ដើម្បីទុកជាការព្រមានសម្រាប់អ្នកដទៃទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានលើកឡើងថា ការដកហូតងារ «ឧកញ៉ា» ពីបុគ្គលទុច្ចរិត ខ្វះភាពស្មោះត្រង់ក្នុងមុខជំនួញ ឆបោករាស្ត្រ ភូតកុហករដ្ឋ បំផ្លាញធនធានធម្មជាតិ កេងប្រវញ្ចទ្រព្យសម្បត្តិរដ្ឋ គ្មានសីលធម៌ និងគុណធម៌ គឺជារឿងដ៏ត្រឹមត្រូវបំផុត។
លោកបណ្ឌិត គូសបញ្ជាក់ថា ការដកហូតងារ «ឧកញ៉ា» មិនត្រឹមតែជួយការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្ត ដែលជាឧកញ៉ាល្អៗដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមិទ្ធផល ដើម្បីផលប្រយោជន៍សាធារណៈ និងបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ប៉ុណ្ណោះទេ តែថែមទាំងអាចជួយលុបបំបាត់ក្រុមជនទុច្ចរិតឆបោកពលរដ្ឋជាប្រព័ន្ធ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិទៀតផង។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បន្ទាប់មានឧកញ៉ាអចលនទ្រព្យមួយរូប ឈ្មោះ ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ សម្រេចបញ្ចប់ងារជាឧកញ៉ា ពោល គឺក្រោយពេលបុគ្គលរូបនេះ រងការចោទប្រកាន់ពាក់ព័ន្ធនឹងការឆបោកប្រជាពលរដ្ឋលើការទិញដូរអចលនទ្រព្យ។
ជុំវិញការបញ្ចប់ងារឧកញ៉ារូបនេះ ត្រូវបានបណ្ឌិត គិន ភា លើកឡើងថា «ពលរដ្ឋពិតជាសាទរនឹងចំណាត់ការបែបនេះរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែមិនត្រឹមតែលើកសំណើថ្វាយព្រះមហាក្សត្រស្នើសុំដកហូតងារឧកញ៉ា ពីជនទុច្ចរិតទាំងនោះប៉ុណ្ណោះទេ លើសពីនេះ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត និងដល់ឫសគល់ដោយគ្មានការលើកលែង ដើម្បីឱ្យជនដែលកំពុងប្រព្រឹត្តរឿងដូចគ្នា ឬកំពុងរៀបចំផែនការប្រព្រឹត្តរឿងដូចគ្នា ខ្លាចរអារ មិនហ៊ានប្រព្រឹត្តតទៅទៀត »។

បណ្ឌិតរូបនេះ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែធ្វើការងារនេះដោយតម្លាភាព យុត្តិធម៌ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតែស្រាវជ្រាវរបាយការណ៍ហិរញ្ញវត្ថុ ចរន្តសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗរបស់ជនទុច្ចរិតទាំងនោះឱ្យបានច្បាស់លាស់បំផុត និងត្រូវតែរឹបអូសតាមនីតិវិធីច្បាប់ ដើម្បីយកមកសងប្រជាពលរដ្ឋវិញ។ លោក សង្កត់ធ្ងន់ថា ពេលនេះ ជាពេលវេលាដ៏សមស្របបំផុត ដែលរាជរដ្ឋាភិបាលត្រូវតែវាយមួយ ព្រមាន១០០ មិនអាចបណ្ដែតបណ្ដោយឱ្យរឿងបែបនេះកើតឡើងដដែលៗ រហូតក្លាយជាជំងឺមហារីកសង្គមនោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


