ព័ត៌មានជាតិ
ខេត្តកែប ផ្សព្វផ្សាយនីតិវិធីស្ដង់ដារ (SOP) សម្រាប់អាជីវកម្មវិស័យទេសចរណ៍
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយជំរុញការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងការចាក់វ៉ាក់សាំង នៅផ្សារក្ដាមខេត្តកែប ក្រោមធីបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តបានលេីកឡេីងថា អង្គភាពបម្រេីសេវាទេសចរនៅខេត្តកែប មានការប្រែប្រួលខ្លាំង បន្ទាបពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ បានធ្វេីអោយខេត្តកែបមានកំណេីនភ្ញៀវទេសចរណ៍ជាលំដាប់មកកម្សាន្ត។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ពិតជាមានសារសំខាន់ណាស់ សម្រាប់ការពារខ្លួនយេីងផ្ទាល់ និងសង្គមជាតិទាំងមូល អោយមានភាពសាំជាមួយជំងឺកូវីដ-១៩។ សកម្មភាពជម្រុញ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី បានធ្វេីអោយប្រជាពលរដ្ឋទូទៅ នាំគ្នាមកទទួលការចាក់វ៉ាក់សាំង បានទាំងអស់គ្នា។ បន្ថែមពីនេះរដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាលខេត្ត កំពុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ និងដូសទី៥ ជូនប្រជាពលរដ្ឋដែលដល់ពេលវេលាត្រូវចាក់ផងដែរ។
ថ្លែងក្នុងពិធីនោះ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញ នូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រតិបត្តិករទេសចរណ៍


ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញនេះ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ វិស័យទេសចរណ៍ នឹងក្លាយជាកត្តាចម្បង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវ ជាតិ-អន្តរជាតិ ដើម្បីប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តកែប។
លេីសពីនេះ លោក អភិបាលខេត្តក៏បានណែនាំពីអនាម័យបរិស្ថានជុំវិញខ្លួន និងសហគមន៍របស់ខ្លួនអោយបានស្អាតល្អ ជាពិសេសបងប្អូនដែល ដល់វេលាត្រូវទៅទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនៅជិតបំផុត៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


