ព័ត៌មានជាតិ
ធ្លាក់ខ្យល់ត្រជាក់ជាប់គ្នា៣ថ្ងៃ អ្នកលក់អាវរងាលក់សឹងមិនចង់ទាន់
អាជីវករលក់ខោអាវបាននិយាយថា ចាប់តាំងពីធ្លាក់ខ្យល់ត្រជាក់៣ថ្ងៃជាប់គ្នានេះ គឺធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាមកទិញអាវរងាទៅពាក់ ហើយមិនសូវតថ្លៃតឹងសរសៃ.ក នោះទេ។

តាមប្រភពពីអ្នកលក់ ង៉ែត ធិតា ជាអាជីវករលក់ខោអាវនៅផ្សារច្បារអំពៅ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ គាត់លក់ដាច់ខ្លាំងតែអាវរងា ហើយបើទោះជាមានម៉ូយមកទិញច្រើន ក៏ពិតមែន ប៉ុន្តែគាត់មិនដំឡើងថ្លៃឡើយ ព្រោះភាគច្រើនជាម៉ូយ។ អាជីវករម្នាក់នេះ បានបន្តថា អាវរងាដែលបងស្រីយកមកលក់ភាគច្រើនជាអាវជជុះក្បាលគីប ហើយនៅថ្មីមិនចាញ់អាវថ្មីប៉ុន្នានទេ ចំពោះតម្លៃវិញ គឺអាវរងាមួយថ្លៃ៧ដុល្លារ ដែលពីមុនលក់ត្រឹម៥ដុល្លារ។


ដោយឡែកអាជីវករ គួង ធី ជាអាជីវករលក់ខោអាវនៅផ្សារស្ទឹងមានជ័យចាស់វិញ បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនៅតូបរបស់លក់ដាច់តែអាវរងាទាំងក្មេងនិងចាស់ ហើយអ្នកទិញមិនសូវតថ្លៃច្រើន ព្រោះអ្នកលក់មិនសូវកាត់ថ្លៃខ្ពស់។ លើសពីនេះ អាជីវករលោកអាវរងាបានបញ្ជាក់ថា អ្នកមកទិញភាគច្រើនជាកម្មករ កម្មការិនីបម្រើការ នៅតាមបណ្តារោងចក្រនៅស្ទឹងមានជ័យ ដូច្នេះហើយបើសិនជាកាត់ថ្លៃខ្ពស់ ក៏ពួកគាត់គ្មានលុយទិញដែរ។ អញ្ចឹងទេអាវ១ចំណេញតែ១ដុល្លារ គឺគ្រប់គ្រាន់ណាស់ទៅហើយ អាជីវករបន្តថា នៅតាមបណ្តាផ្សារភាគច្រើនយកអាវរងាជជុះក្បាលគីបមកលក់ ខុសប្លែកនៅតាមបណ្តាហាងធំៗទំនើបៗ គេយកអាវរងាពីក្រៅប្រទេសមកលក់មិនក្រោម២០០ដុល្លារក្នុងអាវមួយនោះទេ ប៉ុន្តែបើគិតទៅ គឺអាវរងាជជុះស្រួលលក់ជាងអាវថ្មី៕


អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់