Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងមានសហគ្រាស-គ្រឹះស្ថាន ៧១៤ កន្លែង ហើយកម្មករសរុប ១៤,៧៣៥​ នាក់

បានផុស

នៅ

​លោក មាស តារា ប្រធាន​មន្ទីរការងារ និង​បណ្តុះបណ្តាល ខេត្តបាត់ដំបង បាន​ឲ្យកម្ពុ​ជាថ្មីដឹង​នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​ ២០២២​ នេះ​ថា បច្ចុប្បន្ន​ក្នុង​ខេត្តបាត់ដំបង​មាន សហគ្រាស​-​គ្រឹះស្ថាន សរុប​ចំនួន ៧១៤ និងមាន​កម្មករ និយោជិត​សរុប ១៤,៧៣៥​ នាក់ ស្រី​ ៦,០៩៧​នាក់។​ ក្នុងនោះ សហគ្រាស​-​គ្រឹះស្ថាន ដែល​ប្រើប្រាស់ កម្មករនិយោជិត បរទេស​ចំនួន ៨៨ សហគ្រាស​-​គ្រឹះស្ថាន មាន​កម្មករ និយោជិត​សរុប ៨៥៩ ​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៥៦​ នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តថា ក្នុងនោះ​មាន​ មជ្ឈមណ្ឌល​ឯកជន​មាន​ចំនួន ៥​ គ្រឹះស្ថាន មាន​សិស្ស​សិក្សា​សរុប ៩២៧ នាក់​ស្រី ៤២២ នាក់​។ អង្គការ​សមាគម​ដៃគូ​មាន​ចំនួន ៦​ គ្រឹះស្ថាន មានសិស្ស​សិក្សា​សរុប​៩០០​ នាក់ ស្រី ៥៤៧ នាក់ ។ គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាលប​ច្ចេកទេស និង​វិជ្ជាជីវៈ មាន​ចំនួន ៣ មាន​សិស្ស សរុប ​២,៨០៣ នាក់ ស្រី​ ៧៦៤​ នាក់ ក្នុងនោះ​មាន ១-​វិទ្យាស្ថាន​ពហុ​ប​ច្ចេក​ទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង មាន​សិស្ស​សិក្សា​សរុប ១,៤៧៨ ​នាក់ ស្រី​ ៤៦៨​ នាក់​។ ២-​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់​ដំប ង មាន​សិស្ស​សិក្សា​សរុប ៧៨១​ នាក់ ស្រី​ ១៤៣​ នាក់។ ៣-​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង មាន​សិស្ស​សិក្សា សរុប ៥៤៤ ​នាក់ ស្រី​ ១៥៣ ​នាក់។​

​លោក​ប្រធាន​មន្ទីរ​ការ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​សហគ្រាស​-​គ្រឹះស្ថាន ទាំងអស់​ត្រូវចូលរួម​សហការ​ដើម្បី​ពង្រឹង​ក្នុងការ​គ្រប់គ្រង​កម្មក​រ​និយោជិត​ឲ្យ​មាន​តម្លាភាព​ និង​ត្រឹមត្រូវ​តាម​លក្ខខ័ណ្ឌ​ការងារ ដោយ​បំពេញរាល់ឯកសារផ្លូវច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់ កម្មករនិយោជិត​ជា​ជនបរទេស មុននឹង​ចូល​បម្រើ​កា​រងារ ខ​ណៈ​ដែល​លោក​បាន បញ្ជាក់ថា សហគ្រាស​-​គ្រឹះស្ថាន ចំនួន ៨៨ បាន​ប្រើប្រាស់ កម្មករនិយោជិត​សរុប ៨៥៩​ នាក់ ដែលមាន​ដូចជា​ជនជាតិ ថៃ វៀតណា​ម ចិន បារាំង អង់គ្លេស ជារួម​លោក​ថា​មាន​ជាង ៣០ ជនជាតិ។​ ដោយ​លោក​ព្រមាន​ថា បើសិន​ខាង​មន្ទីររកឃើញថា សហគ្រាស​-​គ្រឹះ​ស្ថា​នណា​មិន​គោរព​តា​ម​លក្ខខ័ណ្ឌ​ការងារ យក​ជនបរទេស​ឲ្យ​ចូល​បម្រើ​ការងារ​ដោយ​ខុសច្បាប់ខាង​មន្ទីរ និងសហការ​ជាមួយមន្ត្រី​ពាក់ព័ន្ធ​ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​ផាកពិន័យ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ជាមួយគ្នានេះដែរ​លោក​ប្រធានមន្ទីរ​ ក៏បាន​សំណូមពរ​ដល់​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ ត្រូវ​ជំរុញ​ឲ្យ​កម្មករនិយោជិត​ទាំងអស់​ ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់គ្នា​ទៅតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​រាជរដ្ឋាភិបាល​ ដើម្បី​ផ្តាច់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​។​

​ពាក់ព័ន្ធ​និង​ការ​សំណូមពរ របស់លោក​ប្រធាន​មន្ទីរ ខាងលើនេះ បើ​យោងតាម​របាយការណ៍​ពី សហគ្រាស ចំនួន ៥១៧ សហគ្រាស ដែលមាន​កម្មករនិយោជិត​សរុប ចំនួន ១២ ០៤២ នាក់ បានធ្វើ​របាយការណ៍​រួមគ្នា​មួយ​បញ្ជាក់អំពី​កម្មករនិយោជិត​ ដែល​បាន​ចាក់​និង​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩​ ដែល​ក្នុងនោះ​រួមមាន កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ១ ​សរុប​៖ ១២ ០៣៦ នាក់ ស្មើ​៩៩.៩៥%​។ កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ​២ ​សរុប​៖ ១២ ០២៧ នាក់ ស្មើ ៩៩.៨៨%​។ កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៣ ​សរុប​៖ ១០ ៥១៩ នាក់ ស្មើ ៨៧.៣៥%។ កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៤​ សរុប​៖ ៥៤៨៦ នាក់ ស្មើ ៤៥.៥៦%​។ កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៥ ​សរុប​៖ ១៩១ នាក់ ស្មើ ១.៥៩%​។ ក្នុងនោះ​កម្មករនិយោជិត​មិនទាន់បាន​ចាក់​វ៉ា​ក់ សាំង​រួមមាន​៖ កម្មករនិយោជិត​មិនទាន់​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ១ ​សរុប ០៦ នាក់ ស្មើ ០.០៥% ។ កម្មករនិយោជិត​មិនទាន់​ចាក់ វ៉ាក់សាំង​ដូ​ស​ទី​ ២ ​សរុប ១៥ នាក់ ស្មើ ០,១២%​។ កម្មករនិយោជិត​មិនទាន់​ចាក់​វ៉ាក់សាំង​ដួសទី ៣ សរុប ១៥២៣ នាក់ ស្មើ ១២.៦៥% ។ កម្មករនិយោជិត​មិនទាន់​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៤ ​សរុប ៦៥៥៦ នាក់ ស្មើ ៥៤.៤៤% និង​កម្មករនិយោជិត​មិនទាន់ ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៥ ​សរុប ១១ ៨៥១ នាក់ ស្មើ ៩៨.៤១% ៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម