Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Havas Socialyse បើក​ដំណើរការ​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” ជា​ភាសា​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា

បានផុស

នៅ

Havas Socialyse ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្នែក​ឌីជីថល​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា បាន​បើក​ដំណើរការ​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” ជា​ភាសា​ខ្មែរ ដែលជា​ប្រព័ន្ធ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” នេះ​មាន​ឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹង​ផ្ដល់ជូន​នូវ​យុទ្ធសាស្ដ្រ​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការងារ​របស់​ក្រុមការងារ​ពី Havas Global Group ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពីអ្វីៗ​ដែល​កំពុង​ពេញនិយម និង​អ្វីៗ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​កំពុងនិយាយ​ក្នុង​បណ្ដាញ​ទិន្នន័យ​អន​ឡាញ​ជាង​១០០​លាន​ប្រភព​។ ប្រព័ន្ធ​នេះ​នឹង​ក្លាយជា​ការផ្លាស់ប្ដូរ​ដ៏​ថ្មីស្រឡាង ក្នុងការ​ស្វែង​យល់ដឹង​បន្ថែម​អំពី​អតិថិជន និង​ធ្វើអោយ​ការ​ទំនាក់​ទំនាក់​របស់​អាជីវកម្ម​ទាំងឡាយ​កាន់តែ​មាន​ភាព​ពាក់ព័ន្ធ​ជាមួយ​អតិថិជន​គោលដៅ​របស់ខ្លួន​។

​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” ត្រូវបាន​ណែនាំ​អោយប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម​នៅក្នុង​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​Raintree ដែលជា​ការិយាល័យ​ការងារ​របស់ Havas Socialyse Phnom Penh​។ កម្មវិធី​នេះ​រួមមាន​ការធ្វើ​បទ​បង្ហាញ​ពី​ការ​ស្ដាប់​សង្គម “Social Listening” ដោយ​លោក Darrell Nelson ដែលជា​ប្រធាន​ផ្នែក​ឌីជីថល​ប្រចាំ Havas APAC និង​ការធ្វើ​បទ​បង្ហាញ​ពី​យុទ្ធនាការ​ទីផ្សារ Influencer ដ៏​ល្អ​បំផុត ដោយ​ក្រុមហ៊ុន Kohlective ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទីផ្សារ Influencer marketing ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដៃគូ​សហការ​ផ្ទាល់​របស់ Havas Socialyse​។​

Havas Socialyse បាន​បើក​ដំណើរការ​ប្រព័ន្ធ​ថ្មី​មួយ​នេះ​នៅក្នុង​កម្មវិធី​អបអរ​ខួប​៥​ឆ្នាំ​របស់ខ្លួន​។ នៅក្នុង​កម្មវិធី លោក Benjamin Houghton ដែលជា​នាយក​ផ្នែក​ឌីជីថល និង​លោក Anthony Keck ដែលជា​ប្រធាន​ប្រតិបត្តិ​ការបស់ Havas Riverorchid Group បាន​រំលឹក​ពី​សមិទ្ធិផល​ដំបូងៗ​ជាច្រើន ដោយ​ក្រុមការងារ​ជាង​៥០​នាក់​របស់ខ្លួន​បាន​ចូលរួម​សម្រេច ព្រមទាំង​ទន្ទឹងរង់ចាំ​មើល​ពី​ដំណើរការ​របស់​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening” ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​ប្រព័ន្ធ​នេះ​គឺជា​ផែន​ការណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ទាំងមូល​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening” លោកអ្នក​អាច​ផ្ញើរ​អ៊ីមែល​ទៅកាន់​លោក Ben នៅ Havas Socialyse តាមរយៈ​៖[email protected]

​អំពី​ក្រុមហ៊ុន Havas Socialyse Phnom Penh

​ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជា​ក្រុមហ៊ុន Socialyse អន្តរជាតិ សាខា​ប្រចាំ​កម្ពុជា ដែល​ក្រុមហ៊ុន​នេះ​មាន​អ្នកជំនាញ​ឌីជីថល​ជាច្រើនរូប ហើយ​មាន​ប្រតិបត្តិការ​រហូតដល់​ទៅ​80​ប្រទេស​ក្នុង​ពិភពលោក​។

​ជាមួយនឹង​ការផ្ដល់ជូន​ផ្នែក​ឌីជីថល​៣៦០​ដឺ​ក្រេ Havas Socialyse Phnom Penh មាន​ទាំង​ក្រុមការងារ​ក្នុងស្រុក​ផ្ទាល់​ដែល​ពោរពេញ​ដោយ​ចំណេះដឹង និង​ភាព​ប៉ិនប្រសប់ ព្រមទាំង​ក្រុមការងារ​ដែល​មកពី Havas និង Vivendi Group ផងដែរ ។​

​ក្រុមហ៊ុន Havas Socialyse Phnom Penh ចាប់ផ្ដើម​បើក​ដំណើរការ​តាំងពី​ឆ្នាំ 2017 ហើយ​ឥឡូវនេះ​មាន​សមាជិក​ក្រុមការងារ​ដែលមាន​ជំនាញ​ដល់​ទៅ​ជាង​៥០​នាក់​។ ក្នុងអំឡុងពេល​ដំណើរការ​៥​ឆ្នាំ​ដំបូង​របស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់​នូវ​អ្វីៗ​ដែល “​ដំបូងបង្អស់​” ជាច្រើន​ដល់ទី​ផ្សារ​កម្ពុជា​។ “​ដំបូងបង្អស់​” ទាំងនោះ​មានដូចជា យុទ្ធនាការ​ឌីជីថល​ដែលមាន​ប្រជាប្រិយភាព​ដំបូងបង្អស់​នៅ​កម្ពុជា ក្រុមហ៊ុន​ដំបូងបង្អស់​ទទួលបាន​ពានរង្វាន់​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហ​បុរី គូ​ឡា​ឡាំ​ពួ និង​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ដំបូងបង្អស់​ដែល​ណែនាំ Facebook, Google និង Tiktok ដល់​ប្រទេស​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ដែល​ផ្តោតលើ​ឌីជីថល ក្រុមហ៊ុន​ដំបូងបង្អស់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ករណី​សិក្សា Facebook.com​។

​រឹតតែ​អស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បាន​បើក​ដំណើរការ​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening”​ជា​ភាសា​ខ្មែរ​ដំបូង​គេ​បង្អស់ សម្រាប់​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​ផ្ទាល់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម