Connect with us

ព័ត៌មានជាតិ

ខែកក្កដា នេះ មានមន្ត្រីនិងក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ជិត៧ពាន់នាក់ប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU

បានផុស

នៅ

នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ មានមន្ត្រី និងក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ជិត៧ពាន់នាក់ប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា៧រូបទៀត កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ក្នុងខែកក្កដា ឆ្នាំ២០២២ មានមន្ត្រីចំនួន១៩៧នាក់ បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងនោះ​១០២​រូប​ជាមន្ត្រីទើបតែងតាំងថ្មី និង៩៥នាក់ជាមន្ត្រីធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយដោយ
លាឈប់ពីការងារ ចប់អាណត្តិចូលនិវត្តន៍ និងបញ្ឈប់ពីការងារ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណែកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥មានចំនួន៩៣៩៨រូប ទើបជាប់ឆ្នោតទទួលតំណែងដំបូងក្នុងនោះមាន៤៧៥៤រូបត្រូវបានប្រកាសទ្រព្យសម្បត្តិ និងបំណុល និងចប់អាណត្តិឬមិនត្រូវបន្តឈរឈ្មោះជាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយមានចំនួន៤៨៤៤។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ចំនួនបានប្រកាសទ្រព្យសម្បត្តិនិងបំណុលរួចហើយមានចំនួនប្រាំ៦៨១១រូបស្មើនឹង៧២,៤៧ភាគរយ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងខែកក្កដានេះដែរប្រធានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបើកមើលឯកសារទ្រព្យសម្បត្តិ និងបំណុលមាន១ករណី និងអនុញ្ញាតឲ្យស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយមើលព័ត៌មានខាងក្រៅនៅលើស្រោមសំបុត្រឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន៩ករណីការងារពាក្យបណ្ដឹងពាក្យបណ្ដឹងក្នុងខែកក្កដាថាមានចំនួន៣៦បណ្តឹងបានដាក់ចូលប្រជុំវិភាគក្រោយពីទទួលបានមួយឬពីរថ្ងៃ។

ពាក្យបណ្ដឹងចំនួន១៨កំពុងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យឯកសារពីភាគីពាក់ព័ន្ធស្រាវជ្រាវដល់មូលដ្ឋានស្ដាប់ការបំភ្លឺក្រោយពីពិនិត្យវិភាគចុះស្រាវជ្រាវឬសុំស្នើបំភ្លឺជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់ក្តីពាក្យបណ្ដឹង១៨មិនពាក់ព័ន្ធនឹងបទល្មើសពុករលួយទេហើយអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបញ្ចប់ដោយជម្រាបដល់ម្ចាស់បណ្ដឹងវិញថាពាក្យបណ្ដឹងទៅនោះមិនពាក់ព័ន្ធនឹងអំពើពុករលួយជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។
បានជម្រាបដល់ម្ចាស់បណ្ដឹងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន១១បណ្ដឹងបានធ្វើលិខិតឲ្យសាម៉ីស្ថាប័នក្រសួងរងការចោទប្រកាន់ធ្វើការបំភ្លឺនិងកំពុងរង់ចាំការបំភ្លឺវិញចំនួន៣៦លិខិតបានទទួលលិខិតបំភ្លឺក្រសួងស្ថាប័ននិងសាម៉ីខ្លួន៣៧លិខិតនិងបានធ្វើលិខិតកោះហៅជនពាក់ព័ន្ធនឹងពាក្យបណ្ដឹងឲ្យមកបំភ្លឺផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន១០នាក់និងបានធ្វ់លិខិតអន្តរាគមន៍ចំនួន១ករណី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម