ព័ត៌មានជាតិ
នគរបាលអន្តោប្រវេសន៍ថៃ អនុញ្ញាតធ្វើប័ណ្ណព្រំដែនប្រថាប់ត្រាបានដល់៧ថ្ងៃវិញ
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ខាងភាគីនគរបាលអន្តោប្រវេសន៍របស់ថៃ បានប្រាប់ឲ្យដឹងថា ប័ណ្ណព្រំដែន Border pass ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ បានអនុញ្ញាតឲ្យអាជីវករ និងប្រជាពលរដ្ឋចូលទឹកដីថៃនោះ ប្តូប្រថាប់ត្រាបានដល់៧ថ្ងៃវិញហើយ នេះបើតាមប្រភពពី chin bunna។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប័ណ្ណព្រំដែន(Border Pass) សូមភ្ជាប់មកជាមួយនូវឯកសាររួមមានច្បាប់ថតចម្លងតាមច្បាប់ដើម ១ អត្តសញ្ញាណប័ណ្ណថតចម្លង១ច្បាប់។ ២សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់។ ៣ សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន១ច្បាប់។ ៤រូបថត ៤X៦ ចំនួន ២សន្លឹក រូបថតកូន ភ្ជាប់មកជាមួយ៤X៦ ចំនួន ២សន្លឹក ករណីមានកូនរួមដំណើរជាមួយហើយ បង់សេវាចូលរដ្ឋចំនួន២០.០០០រៀលក្នុងរយះពេលកន្លះខែទើបអាចមកយកប័ណ្ណព្រំដែន(Border Pass) បាន ប័ណ្ណនេះ អាចចូលបាន២ខេត្តជាប់គ្នា គឺខេត្តស្រះកែវ និងខេត្តប្រាជីនបូរី ហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ ប័ណ្ណព្រំដែននេះគេតម្រូវឲ្យមកធ្វើនៅរដ្ឋបាលខេត្តបន្ទាយមានជ័យច្រក ចេញចូលតែមួយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ការធ្វើប័ណ្ណព្រំដែនសព្វថ្ងៃនេះមានសន្ទុះលឿនរលូនប៉ុន្តែពលរដ្ឋនៅលំបាកក្នុងករណីបញ្ជាក់អំពីលិខិតស្នាម ត្រូវថតចម្លងតាមច្បាប់ដើមហើយ បោះត្រា ប្រើពេលយូរគិតរយះពេលចាប់ពីធ្វើប័ណ្ណនេះមានបរិមាណច្រើនមានទាំងខេត្តឆ្ងាយៗក៏អាចធ្វើបានដែរឲ្យតែមានសៀវភៅមកស្នាក់នៅ ក្នុងខេត្តបន្ទាយមានជ័យដែរហើយចំណែកប័ណ្ណនេះត្រូវចំណាយពេល១៥ថ្ងៃទើបធ្វើរួចលទ្ធផលនេះមិនទាន់ឆ្លើយតបតាមសំណូមពរ និងផែនការដាក់ចុះបាននៅឡើយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ប័ណ្ណព្រំដែនBorder Passនេះ សម្រាប់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យជាប់តំបន់ព្រំដែន ត្រូវរដ្ឋបាលខេត្ត ស្រះកែវនិងខេត្តប្រាជីនបូរីបាន អនុញ្ញាតិឲ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលបានចំនួន២ខេត្តជាប់គ្នាគឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរីហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


