ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ចុះចែកផ្ទះ១០០ខ្នង ជូននគរបាល និងគ្រួសារកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
សឹ្ទងត្រែង ៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង លោកបេង ហុងសុជាតិខេមរ៉ូ អគ្គនាយកលំនៅឋាន ក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោត ទទួលយកផ្ទះដីឡូតិ៍សប្បទានសង្គមកិច្ច ចំនួន ១០០ ខ្នង ស្មើនឹង ១០០ គ្រួសារ ជូនដល់នគរបាលជាតិ និងកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

ពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនកម្លាំងនគរបាលជាតិ និងកងទ័ពនៅតាមព្រំដែន នៅក្នុងភូមិសាស្ត្រ ឃុំស្រែសំបូរ និងឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាងនិង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានឲ្យដឹងថា លំនៅឋានដែលចាប់ឆ្នោត ប្រគល់ជូនគ្រួសារ នគរបាលជាតិ និងគ្រួសារកងទ័ពនៅពេលនេះមានចំនួន ១០ ០ ខ្នងផ្ទះ។

លោកបញ្ជាក់ថា ការចាប់ឆ្នោតប្រគល់ផ្ទះជូនកងទ័ពនេះមិនមែនជាលើកទី ១នោះទេ ដោយកន្លងមកនេះ រដ្ឋបាលខេត្តស្ទឹងត្រែងធ្លាប់បានធ្វើការចាប់ឆ្នោតប្រគល់ផ្ទះជូនគ្រួសារនគបាលជាតិ និងកងទ័ពក្នុងជំហានទីមួយ មានចំនួន ៥០០ខ្នងផ្ទះរួចមកហើយ និងនៅថ្ងៃនេះ ចំនួន ១០០ខ្នងផ្ទះទៀត ហើយនិងបន្តចែកជូនជាបន្តបន្ទាប់។
លោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹង ត្រែងបានសង្កត់ធ្ងន់ថា នេះបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលខិតខំការពារជាតិមាតុភូមិ។

លោកម៉ុម សារឿនបន្តថា តាមរយៈសកម្ម ភាពទាំងនេះបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ពីបញ្ហាប្រទេសជាតិជាធំ ព្រមទាំងគិតគូរយកចិត្តទុកដាក់ពីជីវភាព រស់នៅ និងសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ដែលបាននឹងកំពុងឈរជើងការពារសន្តិសុខសណ្តាប់ តាមបណ្តោយព្រំដែនកម្ពុជា ឡាវ។
សូមបញ្ជាក់ផងដែរថា ផ្ទះដែលបានប្រគល់ជូនកងកម្លាំងនគរបាលជាតិ និង កងទ័ពតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ មួយគ្រួសារមានផ្ទៃដីលំនៅឋានទំហំ ៥០ មx ១០០ ម និងបានបែងចែកដីបង្កបង្កើនផលបន្ថែមចំនួន ៣ ហិកតាថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


