ព័ត៌មានជាតិ
សិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ ខ្លះបិទក្រដាសនិទ្ទេស (A) ក្នុងបន្ទប់លើកទឹកចិត្តខ្លួនឯង
នៅសល់ត្រឹមតែ ៣ ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬអាចនិយាយបានថាការខិតខំរបស់សិស្សរយៈពេល ១២ ឆ្នាំ នឹងត្រូវបានបញ្ចប់។
ដូច្នេះតើសិស្សមួយចំនួនបានត្រៀមលក្ខណៈអ្វីខ្លះ សម្រាប់ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២២នេះ?

សម្រាប់ការប្រឡងថ្នាក់ទី១២ខាងមុខ មានសិស្សមួយចំនួនបានបង្ហាញពីការទុកចិត្តមកលើខ្លួនឯង ដោយការខិតខំប្រឹងប្រែង និងសង្ឃឹមថាទទួលបាននិទ្ទេសល្អរៀងខ្លួនៗមិនថាមុខវិជ្ជាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម។
សិស្សឈ្មោះ ខន ណារ៉ុង រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយបានជ្រើសរើសយកមុខវិទ្យាវិទ្យាសាស្រ្តពិតមកសិក្សា សម្រាប់ការប្រឡងបញ្ចប់ថ្នាក់ទី១២ បានឲ្យដឹងថា គេបានចំណាយពេលរៀនក្នុងមួយថ្ងៃប្រហែល១០ ម៉ោងទាំងការរៀនរដ្ឋ និងគួរបន្ថែម ឬចំណាយពេលប្រហែល២ ទៅ៣ម៉ោងទៀត ដើម្បីរំលឹកមេរៀន ក៍ដូចជាធ្វើលំហាត់ដែលគ្រូដាក់ឲ្យ។

ការចាប់យកមុខវិទ្យាវិជ្ជាសាស្រ្តពិត យុវសិស្សរូបនេះសង្ឃឹមប្រហែល ៧០% តាមរយៈការសិក្សា ការធ្វើលំហាត់វិញ្ញាសារនៃឆ្នាំចាស់ៗ ហើយបានត្រៀមជាកាលវិភាគសម្រាប់រៀនបានច្បាស់លាស់នៅសាលា រៀននៅផ្ទះ និងសម្រាប់ពេលវេលាផ្ទាល់ខ្លួន។
យុវសិស្ស ខន ណារ៉ុង បន្តថា បើទោះបីជាមានអារម្មណ៍ភ័យខ្លាចចំពោះប្រឡងខាងមុខក៏ពិតមែន តែបានត្រៀមចិត្តនិងធ្វើអារម្មណ៍មិនឲ្យភ័យខ្លាំងពេកនោះទេ។

យុវសិស្សម្នាក់ទៀតឈ្មោះ លី ស៊ុនថូណា រៀនថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ផ្នែកវិទ្យាសាស្រ្តពិត បានបង្ហើបពីអារម្មណ៏ខ្លួនថា សម្រាប់ការប្រឡងខាងមុខនេះ មានអារម្មណ៍ថារំភើប ភ័យផងអរផងដោយសារតែវាជាលើកដំបូងសម្រាប់ខ្លួនឯងផ្ទាល់ ដែលមិនធ្លាប់ជួបការប្រឡងបែបនេះពីមុនមក។
យុវសិស្សរូបនេះបន្តថា អាចជាការប្រឡងដែលត្រូវផ្ញើរអនាគតនៅទីនេះ ការខំរៀនរយៈពេល១២ ឆ្នាំបានបញ្ចប់ដឹងលទ្ធផលត្រឹមពេល ២ថ្ងៃ។ តែទោះជាយ៉ាងណា ដោយមានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀន ដាក់លំហាត់ វិញ្ញាសារ ឯកសារនានា ដល់សិស្សសិក្សាជាប្រចាំថ្ងៃ ហើយតាមរយៈការខិតខំរបស់ខ្លួនរហូតមក ថូណា សង្ឃឹមមកលើខ្លួនឯងអាចយកបាននិទ្ទេសណាមួយក្នុងចំណោមនិទ្ទេសទាំងបី (A B C)។

សិស្សឈ្មោះ សាក់ វិសាល រៀនផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងដែរថា បើទោះជាការប្រឡងនៅតែ ៣ ខែទៀតនឹងឈានមកដល់ក៏ពិតមែន អារម្មណ៍ភ័យខ្លាចតែងកើតមាន តែត្រូវតាំងចិត្តឲ្យបានល្អ ផ្តោតទៅលើមេរៀន ខំប្រឹងថែរក្សាសុខភាពខ្លួនឯង ព្រោះបើដាក់បន្ទុកមកលើខ្លួនពេកអាចធ្វើឲ្យមានបញ្ហាសុខភាព នាំឲ្យកើតមានពេលវេលាមិនល្អនៅក្នុងការប្រឡង។ វិសាលបានលើកទឹកចិត្តខ្លួន ដាស់អារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំបានសរសេរក្រដាស់និទ្ទេស(A) បិទក្នុងបន្ទប់យ៉ាងច្រើន ដើម្បីឲ្យខ្លួនឯងចូលមកឃើញវារាល់ថ្ងៃ ហើយត្រូវតែយកវាឲ្យបាន»។
មួយវិញទៀតក្នុងនាមជាសិស្សត្រូវប្រឡងក្នុងឆ្នាំនេះ ត្រូវតែគិតថាពិបាក មិនត្រូវមើលងាយទៅលើការប្រឡងនោះទេ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


