ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំរោងសំណូមពរអាជីវករលក់ដូរត្រូវរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ
ដោយពិនិត្យឃើញថា នៅក្នុងមូលដ្ឋានមានសណ្តាប់ធ្នាប់មិនសូវល្អ អាជ្ញាធរស្រុកសំរោង សហការជាមួយមន្ត្រីជំនាញស្រុក ឃុំ នគរបាលប៉ុស្តិ៍ អាវុធហត្ថស្រុក ចុះរៀបចំសណ្តាប់ធ្នាប់តាមតំបន់ផ្លូវ ជាតិលេខ៣ និងបានសំណូមពរបងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរក្សារបៀបរៀបរយសណ្តាប់ ធ្នាប់សាធារណៈ ។

កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោង ដឹកនាំដោយលោក ស៊ីន សុផល អភិបាលរងស្រុក តំណាង លោក កេត ម៉ៅអភិបាលនៃគណៈអភិបាលស្រុកសំរោង ដោយមានការចូលរួមពីកងកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក សមាជិកក្រុមប្រឹក្សាឃុំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារភូមិ ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅទីតាំងលក់ដូរតាមបណ្តោយផ្លូវជាតិលេខ៣ និងផ្លូវលំក្លោងទ្វារចូលវត្ត អង្គព្រះស្តេច ត្រង់ចំណុចផ្សារ ថ្នល់បត់ ស្ថិតនៅភូមិ ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ឱកាសនោះផងដែរ លោកអភិបាលរងស្រុកសំរោង បានធ្វើការណែនាំដល់បងប្អូនអាជីវករទាំងអស់ ដែលបានលក់ដូររំលោភលើចិញ្ចើមផ្លូវ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈអោយបានត្រឹមត្រូវ និងមានរបៀបរៀបរយល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅធ្វើចរាចរណ៍ ជៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


