ព័ត៌មានជាតិ
អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ
មានក្រុមហ៊ុនឯកជន និងស្ថាប័ន ជាច្រើនបានផ្តល់អាហារូបករណ៍ជាទឹកប្រាក់ដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្មីៗ ដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សា និងចាយវាយ។ ខាងក្រោមនេះ គឺជាប្រព័ន្ធផ្តល់អាហារូបករណ៍ចំនួន៤របស់បណ្តាគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដល់សិស្សានុសិស្សដែលចង់រៀនបន្តនៅថ្នាក់មហាវិទ្យាល័យ៖

១.Jump Start Scholarship Program
ជាអាហារូបករណ៍មួយដែលជួយឧត្ថម្ភដល់សិស្សដែលរៀនពូកែ និងប្រឡងបាក់ឌុបបាននិទ្ទេសល្អ ប៉ុន្តែគ្មានលទ្ធភាពបន្តការសិក្សា។ ចំពោះថវិកាដែលផ្តល់ឱ្យនោះ នឹងផ្តល់ទៅតាមស្ថានភាពគ្រួសារ។
លក្ខខណ្ឌទទួលបានអាហាររូបករណ៍៖
- ជាសិស្សដែលបទើបតែបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ឬជានិស្សិតកំពុងសិក្សា ថ្នាក់ឧត្តមសិក្សាដែលទទួលបានពិន្ទុខ្ពស់ ហើយមានជីវភាពខ្វះខាតពិប្រាកដ
- បំពេញព័ត៌មានតាមពាក្យស្នើសុំអាហារូបករណ៍។
២. អាហារូបករណ៍ ជីប ម៉ុង
អាហារូបរកណ៍នេះ ជាអាហារូបករណ៍ផ្តល់ជាកញ្ចប់ថវិកាចំនួន ៦,០០០ដុល្លារ សម្រាប់សិស្សម្នាក់ៗរយៈពេល៤ឆ្នាំពេញ។ ចំណែកលក្ខណៈនៃការផ្តល់ជូនវិញ ក្រុមហ៊ុនជីប ម៉ុង ផ្តល់ជាទឹកប្រាក់ក្នុងមួយខែ ១៥០ដុល្លារដល់និស្សិតរហូតគ្រប់រយៈពេល៤ឆ្នាំនៃការសិក្សានៅសាកលវិទ្យាល័យ។
អាហារូបករណ៍នេះ មិនមានជាការប្រឡងអ្វីឡើយ គ្រាន់តែគោរពនូវ២លក្ខខណ្ឌប៉ុណ្ណោះ ទី១គឺបំពេញព័ត៌មានតាមពាក្យស្នើសុំអាហារូបករណ៍ និងសម្ភាសន៍ផ្ទាល់មាត់ជាមួយអ្នកតំណាងក្រុមហ៊ុន។ អាហារូបករណ៍ ជីប ម៉ុង មិនត្រឹមតែផ្តល់ជាថវិកាប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានផ្តល់ជាឱកាសដល់និស្សិតសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដោយមានការទស្សនកិច្ចទៅក្រុមហ៊ុនផ្សេងៗ ការចូលរួមការងារសង្គម ក៏ដូចជាមានឱកាស ទទួលបានការណែនាំនិងប្រឹក្សាយោបល់ផ្ទាល់ខ្លួនពីបុគ្គលិកឆ្នើមក្នុងក្រុមហ៊ុន ជីប ម៉ុង ផងដែរ។

៣.អាហារូបករណ៍ SmartEdu
អាហារូបករណ៍ SmartEdu គឺជាអាហារូបករណ៍របស់ក្រុមហ៊ុនប្រព័ន្ធទូរសព្ទចល័ត Smart ដែលមានការផ្តល់ជូននូវទឹកប្រាក់ ១៥,០០០ដុល្លារ ដល់និស្សិតម្នាក់ៗដែលបានជាប់ អាហារូបករណ៍រយៈពេល៤ឆ្នាំ។ ការផ្តល់ជូននេះបូករួមទាំងការបង់ថ្លៃសាលា និង ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ការរៀនចប់នៅសាកលវិទ្យាល័យ។
ចំពោះលក្ខខណ្ឌក្នុងអាហារូបករណ៍នេះ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ឬB ហើយសិស្សអាចទៅយកពាក្យផ្ទាល់នៅសាខាស្មាត ឬទាញយកការបំពេញពាក្យតាមរយៈប្រព័ន្ធអនឡាញ រួចជួបសម្ភាសន៍ផ្ទាល់ជាមួយគណកម្មការ។
៤.អាហារូបករណ៍ Adenauer Young Scholars for Excellence (KAS)
កម្មវិធីអាហារូបករណ៍នេះផ្តល់ជាទឹកប្រាក់៣០០០ដុល្លារក្នុងមួយឆ្នាំ ហើយបើកដំណើរការក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ ឬថ្នាក់អនុបណ្ឌិតនៅកម្ពុជាដែលជួបបញ្ហាហិរញ្ញវត្ថុបានបន្តការសិក្សារបស់ខ្លួន និងបន្តការខិតខំប្រែងបន្តទៅមុខទៀត។
អាហារូបករណ៍នេះ និងផ្តល់ជាទឹកប្រាក់ប្រចាំខែ ២៥០ដុល្លារសម្រាប់រយៈពេលមួយឆ្នាំ (១២ខែ) និស្សិតមានឱកាសទទួលបានវគ្គបណ្តុះបណ្តាផ្សេងៗពីស្ថាប័ន ព្រមទាំងមានឱកាស ធ្វើទំនាក់ទំនងជាមួយបុគ្គលល្បីក្នុងស្រុកនិងក្រៅស្រុក។
- សិទ្ធទទួលបានអាហារូបករណ៍
- ត្រូវមាន GPA ៣.០ ឡើងទៅ
- ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកច្បាប់ វិទ្យាសាស្ត្រ សង្គម/នយោបាយ ឬទំនាក់ទំនងអន្តរជាតិ
- កម្រិតភាសាអង់គ្លេសល្អ
- មានសកម្មភាពចូលរួមការងារសង្គមច្រើន៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ