ព័ត៌មានជាតិ
សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា
ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០,០០០ដូស ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីនា អាហ្គៀឡា ភារធារីស្ដីទីនៃស្ថានភាពអេស្ប៉ាញប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកស្រី គ្រីស្ទីនា អាហ្គៀឡា បានថ្លែងឲ្យដឹងដែរថា ជំនួយនេះ កើតចេញពីកិច្ចព្រមព្រៀងរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងចេញពីកិច្ចសហការជាមួយយន្ដការការពារពលរដ្ឋរបស់សហភាពអឺរ៉ុប។ លោកស្រីបន្តថា នេះក៏ជាសក្ខីភាព ដែលបង្ហាញពីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់ប្រជាជនអេស្ប៉ាញ និងការប្ដេជ្ញារបស់ប្រទេសអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះ ភារធារីស្ដីទីនៃស្ថានភាពអេស្ប៉ាញប្រចាំកម្ពុជារូបនេះ ក៏បានសម្ដែងនូវការសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។ លោកស្រីថា សម្រាប់ប្រទេសអេស្ប៉ាញ នេះជាកិត្តិយស ដើម្បីជួយគាំទ្រដល់ពលរដ្ឋកម្ពុជា និងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋរបស់ខ្លួន រួមទាំងជនបរទេស ដែលពុំមានសញ្ជាតិកម្ពុជាផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


