ព័ត៌មានជាតិ
ជប៉ុនស្នើឱ្យមានការបង្កើននូវវគ្គបណ្តុះបណ្តាលផ្សេងៗ និងជំនាញភាសាជប៉ុនក្នុងខេត្តសៀមរាប
ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានជួបពិភាក្សាជាមួយនឹងអង្គការ NPO Kyousei Forum តំណាងរបស់ជប៉ុន លើវិស័យអប់រំពីរចំណុចដែលភាគីជប៉ុនបានស្នើ គឺការបង្កើននូវវគ្គបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងពង្រឹងការរៀនជំនាញភាសាជប៉ុនបន្ថែមទៀតក្នុងខេត្តសៀមរាប។ ជំនួបពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងតំណាងរបស់អង្គការជប៉ុន NPO Kyousei Forum បានជួបពិភាក្សាគ្នាវិស័យអប់រំចំនួនពីរចំណុចសំខាន់ៗ ក្នុងការបង្កើនវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ក្នុងខេត្តសៀមរាប។
ការបង្កើនវគ្គបណ្តុះបណ្តាលនោះរួមមានទី១ គឺការបង្កើននូវជំនាញភាសាជប៉ុន និងជំនាញថែទាំមនុស្សចាស់ ក៏ដូចជាជំនាញកែច្នៃអាហារ ដោយក្នុងនោះនឹងមានចាប់ផ្តើមពីវគ្គខ្លីៗរហូតដល់កម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់។ ទី២ គឺការជ្រើសរើសសិស្សពូកែនៅកម្រិតអនុវិទ្យាល័យ ដើម្បីបង្រៀនជំនាញភាសាជប៉ុន និងអាចឱ្យសិស្សានុសិស្សបន្តការសិក្សាភាសាជប៉ុនក្នុងកម្រិតវិទ្យាល័យនៅឯប្រទេសជប៉ុន។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ន ក៏បានយល់ព្រម និងគាំទ្រចំពោះសំណើររបស់តំណាងប្រទេសជប៉ុនលើកឡើងមក ព្រោះការស្នើនេះគឺជាផ្នែកមួយជួយលើកស្ទួយ និងពង្រឹងវិស័យអប់រំ ព្រមទាំងមិត្តភាពរបស់ កម្ពុជា-ជប៉ុន កាន់តែមានភាពល្អប្រសើរឡើង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


