ព័ត៌មានជាតិ
ខេត្តស្វាយរៀង លើកទឹកចិត្តអ្នកផលិតក្នុងស្រុក ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ
ស្វាយរៀង៖ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក សួង ណយ បានលើកឡើងថា អ្នកផលិត ផលិតផលក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវតាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ។

លោក សួង ណយ បានលើកឡើងបែបនេះក្នុងវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តស្វាយរៀង និង M/MSEs ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ វេទិកានេះក៏មានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀងព្រមទាំងមន្ត្រីដែលពាក់ព័ន្ធនិងម្ចាស់អាជីវកម្មក្នុងខេត្តជាច្រើនរូបផងដែរ។

លោក សួង ណយ លើកឡើងថា ខេត្តស្វាយរៀងមានផលិតផលសក្តានុពលជាច្រើនមុខ ដែលត្រូវចុះបញ្ជីជូនពលរដ្ឋម្ចាស់ផលិតផល ម្ចាស់សិប្បកម្ម និងសហគ្រាស។ កន្លងមកការចុះបញ្ជីជុំទី១ ខេត្តស្វាយរៀងមានផលិតផលចំនួន៩មុខ ត្រូវបានចុះបញ្ចីរួច។ ហើយការចុះបញ្ជីនេះ ជាការជំរុញឱ្យអ្នកផលិតទាំងអស់មានទីផ្សារក្នុងការលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។
លើសពីនេះទៀត លោកក៏បានជំរុញចលនាភូមិមួយផលិតផលមួយ ពិសេសប្រជាពលរដ្ឋអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងហ៊ានទទួលខុសត្រូវចំពោះផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យមានគុណភាព និងទីផ្សារផលិតផលខ្មែរឱ្យកាន់តែប្រសើរ។

ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម សិប្បកម្ម ដែលបានចូលរួមក្នុងវេទិការនេះ បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនថា ការចុះបញ្ជីផលិតផលរបស់ខ្លួនក្នុងចលនាភូមិ១ផលិតផល១ ពិតជាមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនដល់ក្រុមអ្នកផលិតដែលជាសមាជិក។ការចុះបញ្ជីនេះបានធ្វើឱ្យផលិតផលរបស់ខ្លួនមានអ្នកស្គាល់ច្រើន មានទីផ្សារលក់ចេញ ព្រមទាំងមានការទទួលស្គាល់ពីគុណភាពផងដែរ។

ចំណែកឯម្ចាស់អាហាដ្ឋាន ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្សាន្តនានា យល់ឃើញថា វេទិការនេះពិតជាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដោយវេទិកានេះបាននាំពួកគាត់ដែលជាអ្នកផ្តល់សេវាកម្មផ្នែកម្ហូបអាហារ បានជួបផ្ទាល់ជាមួយអ្នកផលិត និងផ្គត់ផ្គង់នូវផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ៕ ដោយ:ភក្ដី








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


