ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត និង លោក ទៀ សីហា ប្រាប់ឱ្យលោក ខឹម វាសនា ឈប់បំផុសបំផុលបំពុល និងឱ្យរំសាយជួបជុំចាប់ពីស្អែកនេះទៅ
សៀមរាប ៖ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្ដម ហ៊ុន ម៉ានិត និង លោក ទៀ សីហា បានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា នឹងមានគ្រោះធម្មជាតិលិចលង់ពិភពលោក នេះតទៅទៀត ព្រោះការធ្វើបែបនេះអាចឲ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ និងជាពិសេសប៉ះពាល់ដល់ការរស់នៅ ហូបចុករបស់ពលរដ្ឋ។

លោកបន្ថែមថា លោកអភិបាលខេត្តសៀមរាប បានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះនៅត្រឹមថ្ងៃទី២៨ សីហា តែលោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យារពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហាឆ្នាំ២០២២វិញ។ លោកបន្ថែមថា ពលរដ្ឋដែលមកចូលនោះគឺភាគច្រើនមកពីតាមបណ្តាខេត្តផ្សេងៗដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)តែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរតែងតែគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋ ហើយអាជ្ញាធររំពឹងថាលោកខឹម វាសនា និងបញ្ឈប់សកម្មភាពកៀរគរពលរដ្ឋតទៅទៀត៕
ដោយ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


