ព័ត៌មានជាតិ
លោកជំទាវ ភឿង សកុណា៖ សម្បត្តិវប្បធម៌កម្ពុជា ត្រូវគេលួចលក់នៅលើទីផ្សារសិល្បៈអន្តរជាតិ
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា រយៈពេលកន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជា ត្រូវបានគេលួចនាំចេញដោយខុសច្បាប់ និងបានចរាចរដាក់លក់លើទីផ្សារសិល្បៈអន្តរជាតិ។ លោកជំទាវបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅខេត្តសៀមរាប។

ថ្លែងនៅក្នុងសន្និសីទ លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ការលួចបំផ្លាញសម្បត្តិវប្បធម៌កម្ពុជាទាំងអស់នោះបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបានលុបបំបាត់ការយល់ដឹងពីប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។
ពាក់ព័ន្ធនឹងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិកម្ពុជា លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការអន្តជាតិ កម្ពុជាបានទាមទារមកវិញនៅសម្បត្តិវប្បធម៌ជាតិមួយចំនួនដែលត្រូវបានគេលួចទៅដោយខុសច្បាប់។

តាមរយៈសន្និសីទអន្តរជាតិប៉ុន្មានថ្ងៃនេះ ជាឱកាសក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ អំពីទំហំនៃការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅក្នុងតំបន់ ស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ដើម្បីអាចលើកស្ទួយការយល់ដឹងពីវប្បធម៌ និងជំរុញគោលដៅចម្បងនៃអាស៊ាន គឺសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្ដីពី កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយរួមសហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


